ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបការវាយតម្លៃលទ្ឋផលការអនុវត្ត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរយះពេល ១ឆ្នាំ រវាង រដ្ឋបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា នឹងគណះកម្មាធិការប្រជាជនខេត្តតៃនីញ នៃសាធារណរដ្ឋសង្គមនិយមរៀតណាម ក្រោមអធិបតីភាព ឯ.ឧ ជាសុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង នឹង ឯ.ឧ ផាម វ៉ាន់តឹង ប្រធាន គណកម្មាធិការ ប្រជាជនខេត្តតៃនីញ និងមានការចូលរួមពីគ្រប់បណ្តាអង្គភាពក្រោមឱវាទនានាជំវិញខេត្ត ។