កិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ កញ្ញា ២០១៩
331

ខេត្តព្រៃវែង៖ នារសៀលថ្ងៃចន្ទ័ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩  នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំមានៈ លោក/លោកស្រី អនុប្រធានមន្ទីរ នឹងលោកនាយខណ្ឌ លោក/លោកស្រី ប្រធាន ការិយាល័យជំនាញក្រោមឱវាទ។

លទ្ធផលនៃកិច្ចប្រជុំមាន៖

~  បង្ហាញពីលទ្ឋផលសំខាន់ៗដែលមន្ទីរសំរេចបានក្នុងសប្តាហ៍ដោយ លោកប្រធានមន្ទីរ ការណែនាំ ពីការយកចិត្តទុក្ខខ្ពស់ក្នុងការគ្រប់គ្រងវត្តមានអោយបានតឹងរឹងព្រមទាំងណែនាំពី ការកត់ត្រានូវព្រិត្តិបត្តិ មន្ត្រីរាជការ សម្រាប់ឆ្នាំ២០១៩។ ជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើរបាយការណ៍សកម្មភាពប្រចាំខែរបស់មន្ត្រីរាជការអោយបានគ្រប់ការិ យាល័យ នឹងគ្រប់មន្ត្រី ដោយលោកប្រធានការិយាល័យរដ្ឋបាលបុគ្គលឹក យកចិត្តទុកដាក់ ពង្រឹងការកែលំអ របៀបរបបនីតិវិធីរដ្ឋបាលអោយកាន់តែប្រសើរឡើងថែមទៀត។

~ជំរុញការយកចិត្តទុកដាក់បន្តក្នុងផលិតភាពពិពិធភាពកសិកម្ម អោយកាន់តែប្រសើឡើងថែមទៀត ដូចជា បង្កើតបណ្តុំផលិតបន្លែ បង្កើតបណ្តុំចិញ្ចឹមមាន់ស្រែ ~យកចិត្ត ទុកដាក់តាមដាន សភាពការណ៍ទឹកជំនន់ នឹងត្រៀមលក្ខណ អន្តរាគមន៍អោយទាន់ពេល ស្ថានភាពគ្រោះមហន្តរាយទឹកជំនន់មកដល់ ដូចជា ការ ជម្លៀសសត្វទៅទីទួលសុវត្ថិភាព ការចាក់វាក់សាំងការពារ ព្រមទាំងត្រូវបន្ត វិធានការជីវសុវត្ថភាពទប់ស្កាត់ជំងឺឆ្លងសត្វនានា ។

~ការងារផ្សេងៗ ប្រធានអង្គប្រជុំ បានសំណូមពរ អោយគ្រប់អ្នកពាក់ពន្ឋ័ លើកឡើង នូវបញ្ហាប្រឈម ផ្សេងៗ ដែលពួកគេបានជួបប្រទះដើម្បី ពិភាក្សាដោះស្រាយអោយបានទាន់ពេលវេលា នឹង ប្រកបដោយភាពទំទួលខុសត្រូវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter