សកម្មភាពការងារប្រចាំថ្ងៃទី០៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ កញ្ញា ២០១៩
412

#សកម្មភាពការងារប្រចាំថ្ងៃការិយាល័យផលិតកម្ម និងបសុព្យាបាល៖ ថ្ងៃច័ន្ ទ១១កើត ខែ ភទ្របទ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖

១- ការងារសុខភាពសាធារណះ ៖  មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យសត្វមុន និងក្រោយពិឃាត អូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ ផលិតផលពីសត្វ) និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាតៈជាប្រចាំ ។

២-  ការងារបសុព្យាបាល៖ ការតាមដានជំងឺសត្វ បានចុះណែនាំបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករ ឈ្មោះ អុី ញ៉ិល ដែលមានទូភ្ញាស់កូនមាន់អាចផលិតបាន១៤០០កូនក្នុង១ខែ មានមេមាន់ចំនួន ២០០ក្បាល ឈ្មូលចំនួន ២២ក្បាល បង្កាត់សិប្បនិម្មិត នៅភូមិព្នៅទី១ ឃុំព្នៅទី២ ខេត្តព្រៃវែង។ ក្រុមការងារបានចុះចាក់វ៉ាក់សាំងកាពារជំងឺ សាទឹកគោ ក្របី ស្ថិតនៅភូមិប្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ចាក់បានគោចំនួន២៤០ក្បាល ក្របី០៦ក្បាល និងចុះផ្សព្វផ្សាយការស្តីពីការចិញ្ជឹមមាន់ជាលក្ខណះគរួសារ នៅភូមិព្រៃត្រខុប ឃុំជីផុច ស្រុកមេសាងដល់កសិករ ឈ្មោះ លី ហួន មាន់ចំនួន១៣០ក្បាល និងបានចុះពិនិត្យសត្វជ្រូកអាជីវករ អ៊ីង ឡូវ បានចំនួន១៧ ក្បាលផងដែរ។

៣ - ការងារសហការណ៍ ៖ បានចូលរួមប្រជុំវេទិការអ្នកពាក់ពន្ឋ័បណ្តុំអាជីវកម្មមាន់សាច់ នៅសាលាឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សមាសភាពចូលរួមមានចំនួនសរុប៣៨នាក់ ស្រី៨នាក់ មន្រ្តីបច្ចេកទេសខេត្ត២នាក់ ទីព្រឹក្សាទីផ្សារ ១នាក់ មន្រ្តីថ្នាក់ស្រុក២នាក់ CEW ១នាក់ កសិករ៣០នាក់ ស្រី៦នាក់ អ្នកលក់ធាតុចូល១នាក់ និងអ្នកប្រមូលទិញ ១នាក៕  

-ស្រុកបាភ្នំ៖ បានចូលរួមប្រជុំជាមួយបណ្តុំអាជីវកម្មផលិតស្រូវពូជនៅឃំុជើងភ្នំ ស្រុកបាភ្នំអ្នកចូលរួមចំនួន ៣៧នាក់ ស្រី១៦នាក់ ។

- ស្រុកកពង់ត្របែក៖ បានចូលរួមពហុពាក់ពន្ធបណ្តុំកសិករផលិតពូជនស្រូវនៅ ភូមិក្រូច ឃុំកន្សោមអក សមាសភាពចូលរួមមាន មន្រ្តីថ្នាក់ស្រុក០៤នាក់ +CEW ១នាក់ មេឃុំ១នាក់ កសិករ ៣០នាក់ក្នុងនោះស្រី ១៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter