#ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង៖ កម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃ ទី០៦-០៧ ខែកញ្ញាឆ្នាំ២០១៩ ដូចខាងក្រោម ៖
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារចុះល្បាតនៅចម្ការឈើ តាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំប្រគេនកូនឈើចម្រុះប្រភេទចំនួន ២៥០ដើម ដល់វត្តតាមរយៈ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។
-នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានរៀបចំពិធីប្រគេនកូនឈើចម្រុះប្រភេទសរុបចំនួន៣ ០០០ដើម ដល់វត្តចំនួន៣វត្ត និងប្រជាពលរដ្ឋចំនួន២២៣គ្រួសារ នៅឃុំជ្រៃក្រោមអធិបតីភាព ឯ.ឧ ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម