#សង្ខេបពត៏មាន៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានចុះជួបពិភាក្សា ជាមួយក្រុមកសិករផលិតកម្មដំណាំបន្លែ សុវត្ថិភាពផ្គត់ផ្គង់ទីផ្សារ នៅតាមបណ្តាស្រុកក្នុងខេត្តព្រៃវែង នៅក្នុងខណៈជំនួបពិភាក្សានោះលោកបានលើកឡើងនូវបញ្ហា នឹងដំណោះស្រាយ មួយចំនួន ថាតើចំពោះមុខនេះហេតុអ្វីបានជាយើងជួបប្រទះនូវបញ្ហាប្រឈមទីផ្សារ ដើម្បីបង្ហាញជួនដល់កសិករដែលបានចូលរួមពិភាក្សាស្វែងយល់!
-បច្ចុប្បន្ននេះយើងសង្កេតឃើញមានប្រជាកសិករយើង រួមទាំងសាធារណះជននានាមួយចំនួនផងដែរ ដែលតែងតែបានលើកឡើងអំពីបញ្ហាទីផ្សារ នឹងតម្លៃទាប រីឯអ្នកប្រមូលទិញបន្លែវិញក៍តែងតែលើកឡើងផងដែរ ពីបញ្ហា របស់ពួកគាត់ ថាកង្វះបន្លែ ពិបាកក្នុងការប្រមូលទិញ សម្រាប់បម្រើអោយសេចក្តីត្រូវការទីផ្សារ ដូចនេះបើតាមការពិនិត្យមើលទៅបញ្ហារវាងអ្នកលក់ អ្នកទិញ នឹងអ្នកផលិតតែងតែ មានបញ្ហាជួបប្រទះ ប្រហាក់ប្រហែលគ្នា នេះជាបញ្ហាប្រឈម នឹងមូលហេតុមួយចំនួន ដែលយើងពិនិត្យឃើញហើយទាមទាពេលវេលាអោយយើងរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងនោះជាបណ្តើៗ។
-បញ្ហាប្រឈមខ្លះទាំងនោះរួមមានដូចជា៖ យើងមិនទាន់មានការចូលរួមវិនិយោគពីគ្រប់ផ្នែកអ្នកពាក់ពន្ឋ័ អោយមានសក្តានុពលផលិតកម្មដំណាំបន្លែបានពិតប្រាកដនៅឡីយ នឹងបង្កើនសមត្ថភាពផលិតកម្មជាកំរិតខ្នាតមធ្យម នឹងធំនៅឡើយ ជាហេតុធ្វើអោយការផលិតបន្លែមិនទាន់អាចឆ្លើយតបទៅនឹងការប្រគួតប្រជែងតាមតម្រូវការទីផ្សារ អោយមាស្ថេរភាព ពិតប្រាកដ។ ម្យ៉ាងទៀតបញ្ហាហេដ្ឋារេចនាសម្ពន្ឋ័ ខ្សែរសង្វាក់ផលិតកម្មនានា ដូចជា ប្រពន្ឋ័ទឹកសម្រាប់ស្រោចស្រព ប្រពន្ឋ័រក្សាគុណភាព ឃ្លាំងត្រជាក់សម្រាប់ទុកដាក់ សម្ភារះកែឆ្នៃ វេចខ្ចប់ ប្រពន្ឋ័សុវត្ថិភាព ដឹកជញ្ជួន មជ្ឍមណ្ឌលត្រួតពិនិត្យគុណភាពសុវត្ថិភាព នឹង អគ្គីសនី ។ល។ នៅជាបញ្ហាចោទនៅឡើយ។
-ម្យ៉ាងទៀតចំពោះកសិករយើងវិញ សមត្ថភាពបច្ចេកទេសក្នុងការផលិតបន្លែនៅមានកំរិត រួមជាមួយ នឹងបញ្ហាផ្ទៃដីដាំដុះរបស់ពួកគាត់មាន តិចតួចប្ញ ទំហំតូចៗ រួមផ្សំជាមួយការដាំដុះរបស់ពួកគាត់ មិនបានទៀងទាត់ នឹងមិនពិតប្រាកដ លើប្រភេទដំណាំណាមួយដោយរដូវខ្លះ ដាំដំណាំនេះ រដូវខ្លះដាំដំណាំនោះតាមការនឹងគិតឃើញ នឹងចំណង់ចំណូលចិត្តរបស់គាត់ ពេលខ្លះដាំ ពេលខ្លះមិនដាំជាមូលហេតុ មិនមានស្ថេភាពក្នុងការផ្គត់ផ្គង់បន្លែសម្រាប់ ទីផ្សារ អោយមានភាពជាក់លាក់មួយបាន ដូចនេះធ្វើអោយអ្នកទិញ អ្នកលក់ នឹងអ្នផលិតជួបប្រទះបញ្ហា លំបាកដូចគ្នា ។
*ជាអនុសាសន៍ចំពោះស្ថានភាពដី បើកសិករយើងមានលទ្ឋភាពគួរបង្វែដីធ្លាប់ដាំស្រូវមួយចំនួនណាដែលមានលក្ខណៈសមស្របមកជាដីដាំដំណាំបន្លែវិញនោះពិតជាការល្អប្រសើរក្នុងការបង្កើនផ្ទៃដីនៃការដាំដុះ (ព្រោះដាំដំណាំបន្លែអាចចំណេញជាងដំណាំស្រូវ)។
ជាការពិតណាស់ប្រជាកសិករយើងភាគច្រើននិយមដាំដំណាំអ្វីគឺដាំដូចគ្នាដោយមានទំលាប់ ឃើញអ្នកណាម្នាក់ដាំដំណាំអ្វីបានផលល្អនោះ អ្នកផ្សេងក័ដាំដំណាំដូចគ្នាដែរ នៅពេលប្រមូលផលប្រមូលព្រមៗគ្នា បើឈប់ដាំ គឺឈប់ព្រមគ្នា នេះជាមួលហេតុដែលធ្វើអោយមានបញ្ហាក្នុងការផ្គត់ផ្គង់ទៅទីផ្សារ មានតម្លៃថោក ព្រោះមិនមានទំនុកចិត្ត រកសុីជាមួយគ្នា បានយូអង្វែង។
*ដំណោះស្រាយ៖ ចំពោះមុខនេះ រាជរដ្ឋាភិបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ កំពុងបានយកចិត្តទុកដាក់ខ្ពស់ រួមសហការជាមួយដៃគួអភិវឌ្ឍន៍ វិស័យឯកជននានា សហការគាំទ្រអោយមានការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងបច្ចេកទេសជំនាញផលិតកម្មដំណាំបន្លែបន្ថែមដល់កសិករ ជាអ្នកផលិតអោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតដំណាំគ្រប់ប្រភេទជាណ្តើៗពិសេសការអនុវត្តផលិតកម្មកសិកម្មល្អ (GAP)។
-បង្កើតអោយមានហេដ្ឋារេចនា សម្ពន្ឋ័រួបបវន្តមានដូចជា បង្កើតអោយមានផ្ទះសំណាញ់ នឹងប្រភពទឹក ប្រពន្ឋ័ស្រោចស្រពជាដំណក់ទឹក ប្ញប្រពន្ឋ័បាចសាច ដែលមានលទ្ឋភាពអាចដាំដំណាំបានស្ទើរគ្រប់រដូវទាំងរដូវប្រាំង នឹងរដូវវស្សារជាបណ្តើៗ។
-បង្កើតនឹងគាំទ្រទុន ដល់សហគមន៍ ក្រុម បណ្តុំអាជីវកម្មផលិតកម្មដំណាំបន្លៃជាលក្ខណប្រមូលផ្តុំ នឹងកែលំអគុណភាពផលិតផលដើម្បីអោយឆ្លើយតបតាមតម្រូវការទីផ្សារ និងបង្កើតអោយមានហេដ្ឋារេចនាសពន្ឋ័ កែឆ្នៃ ទុកដាក់ វិចខ្ចប់ ការដឹកចញ្ជូន នៅមូលដ្ឋាន ប្ញនៅជិតទីតាំងផលិត ដើម្បីបង្ករលក្ខណងាយស្រួលក្នុងការជ្រើសរើសរៀបចំណាត់ថ្នាក់បន្លែ ការសំអាត អានាម័យជាដើម ។ល។
*ទិសដៅបន្ត៖ ជំរុញអោយមានវិស័យឯកជនចូលរួមក្នុងការវិនិយោគលើវិស័យផលិតកម្មដំណាំបន្លៃ គ្រប់ប្រភេទ ជាមួយនឹងការបង្កើតអោយមានផ្ទៃដីដាំដុះ អោយកាន់តែប្រសើឡើង(ទំហំធំ) រួមបញ្ចូលនូវហេដ្ឋារេចសម្ពន្ឋ័ខ្សែសង្វាក់ ក្នុងផលិតកម្ម ដំណាំបន្លែអោយកាន់តែមានសក្តានុពល។ បន្តជំរុញការអនុវត្ត ផលិតកម្ម តាមកិច្ចសន្យា បន្លែសុវត្ថិភាពដើម្បីជំរុញការផលិត ទាំងបរិមាណនឹងគុណភាព ក៍ដូចជាបង្កើតអោយមានទំនុកចិត្តខ្ពស់ រវាងអ្នកផលិត នឹងអ្នកប្រមូលទិញ។ សរុបមកត្រូវបង្កើតអោយមានប្រពន្ឋ័ត្រួតពិនិត្យ គុណភាពសុវត្ថិភាព នៅមូលដ្ឋាន(ខេត្ត)ដើម្បី ផ្តល់ទំនុកចិត្ត ដល់អ្នកបញ្ជាទិញ និងប្រើប្រាស់។ #យើងចូលរួមគាំទ្រ នឹងអោយតម្លៃផលិតផលក្នុងស្រុកទាំងអស់គ្នា ទទួលទានបន្លែច្រើនចម្រើនសុខភាព។