#ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង៖ របាយការណ៏សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃ ទី០២-០៣ ខែកញ្ញាឆ្នាំ២០១៩ ដូចខាងក្រោម ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បន្តយកចិត្តទុកដាក់ល្បាតទប់បទល្មើស តាមដែនសមត្ថកិច្ចរៀងៗខ្លួនដូចជា៖
១-សង្កាត់រដ្ឋបាលព្រៃឈើ ព្រៃវែង ចុះល្បាតក្នុងដែនសមត្ថកិច្ច និងចុះកាត់ស្តុកតាម រោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើចំនួន០១កន្លែងនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
២-ផ្នែករដ្ខបាលព្រៃឈព្រៃវែងដឹកនាំសង្កាត់រដ្ឋបាល ព្រៃឈើកំចាយមារចុះល្បាតនៅចម្ការឈើតាសួស ស្រុកកំចាយមារ ។
៣- សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារផ្តល់កូនឈើដល់ប្រជាពលរដ្ឋមូលដ្ឋាន ១១០ដើម។
៤- ផ្នែករដ្ឋបាលព្រៃឈើបាភ្នំផ្តល់កូនឈើចម្រុះប្រភេទជូនដល់អធិការស្រុកពាមជរ ខេត្តព្រៃវែងចំនួន ២០០ដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម