#ខេត្តព្រៃវែង៖ ថ្ងៃអង្គារ៍ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកសក័ ព .ស ២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
១- ការងារសុខភាពសាធារណៈ៖ មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត រួចអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ ផលិតផលពីសត្វជាប្រចាំ និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត៕
២ - ការងារបសុព្យាបាល៖ ៖ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បានលទ្ធផល គោ៧០៣ក្បាល ក្របី២៦ក្បាល ក្នុងនោះមាន ភូមិថ្កូវ ចាក់វ៉ាក់សាំងបានគោចំនួន ៧១ក្បាល ក្របីចំនួន ០៤ក្បាល ភូមិចចក២ ចាក់វ៉ាក់សាំងបានគោចំនួន ៧១ក្បាល និងភូមិចចក១ ចុះចាក់វ៉ាក់សាំងបានគោចំនួន៩៣ក្បាល/ក្របី ៩ក្បាល ភូមិហាបូ ចាក់វ៉ាក់សាំងបានគោចំនួន៣៥ក្បាល/ ក្របី០៧ ភូមិរកាខ្សុក ចាក់វ៉ាក់សាំងបានគោចំនួន ៩៩ក្បាល។ ភូមិមេបុណ្យ ចាក់វ៉ាក់សាំងបានបានគោចំនួន ៩៣ក្បាល និងភូមិភ្នំគង់ ចាក់វ៉ាក់សាំងបានគោចំនួន ២៤១ក្បាល/ក្របី ៦២ក្បាល។
៣- ការងារត្រួតពិនិត្យ៖ បានចុះពិនិត្យជ្រូកអាជីវករ អ៊ីង ឡូវ បានចំនួន ៣៨ក្បាល។