សកម្មភាពការងារប្រចាំថ្ងៃទី២៩ ខែសីហា ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃ​វែង
ចេញ​ផ្សាយ ៣០ សីហា ២០១៩
356

សកម្មភាពការងារប្រចាំថ្ងៃទី២៩ ខែសីហា ការិយាល័យផលិតកម្ម និងបសុព្យាបាល ៖ថ្ងៃព្រហស្បតិ៍ ១៤រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព .ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

១- ការងារសុខភាពសាធារណះ ៖ មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលពីសត្វ) បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាតជាប្រចាំរៀងរាល់ថ្ងៃ ។    

២- ការងារវ៉ាក់សាំង៖ បានចុះចាក់វ៉ាក់សាំងសារទឹកគោ ក្របី នៅភូមិក្រាំងលាវ  ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានគោចំនួន ៦៧ក្បាល

៣- ការងារតាមដានជំងឺសត្វ៖ ចុះពិនិត្យមើលមាន់កសិករឈ្មោះ ឈុម ផាត ស្ថិតនៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ជាសមាជិក ក្នុងបណ្តុំមាន់ ចិញ្ចឹមតាមបែបបច្ចេកទេស ដែលមានមាន់សរុប ២០០ក្បាល មានទាំងទូភ្ញាស់ដែលធ្វើដោយខ្លួនឯង អាចលក់កូនបាន ១០០ក្បាលក្នុង ០១ថ្ងៃ និងចុះពិនិត្យការចិញ្ចឹមជ្រូក របស់កសិករ ឈ្មោះ ដប់ សារិទ្ធ មានកូនជ្រូក ១៧ក្បាល នៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter