កម្មវិធីទី០៣៖ ឧត្តមរដ្ឋមន្ត្រី វេង សាខុន ពិនិត្យមើលការភ្ញាស់កូនទា
ចេញ​ផ្សាយ ២៦ សីហា ២០១៩
331

-កម្មវិធីទី០៣៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនរី និងឯកឧត្តម ជា សុមេធីអភិបាលខេត្តព្រៃវែង បានចេញដំណើពីឃុំរកា ដើម្បីមកពិនិត្យសិប្បកម្មភ្ញាស់ស៊ុតទា របស់លោក ចុង ជន នៅភូមិស្នាយភ្លើង ឃុំព្រៃព្នៅ។ លោកចុង ជន បានឲ្យដឹងថាគាត់ប្រកាន់យករបរភ្ញាស់ស៊ុតទានេះជាង ១០ឆ្នាំមកហើយ ដោយមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្មអាចភ្ញាស់ស៊ុតបាន ៥ម៉ឺនកូនក្នុងរយ:ពេល ៣ថ្ងៃ ក្នុង១ខែបញ្ចេញកូនលក់ឲ្យកសិករជាង ៥០មុឺនកូន កូនទាញី តម្លៃ១៥០០-១៨០០រៀល/ក្បាល ហើយក្នុង ១ឆ្នាំ អាចរកចំណូលបានពី១៨០០០ពាន់ ទៅ ២ម៉ឺនដុល្លារ ។ សូមជម្រាបជូនថាខេត្តព្រៃវែងក្រៅពីដំណាំស្រូវ ផលិតកម្មសត្វ ពិសេសផលិតកម្មទាយកស៊ុតមានសក្តានុពលយ៉ាងខ្លាំង ជាក់ស្តែងទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមទាយកស៊ុត ១៣៧កន្លែង សរុបមេទាជាង ២លានក្បាល។ ផលិតផលស៊ុត មួយផ្នែកធំដែលផ្គត់ផ្គង់ទៅឲ្យទីផ្សាររាជធានីភ្នំពេញនាពេលបច្ចុប្បន្នគឺជាផលិតផលស៊ុតចេញពីខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែលើមុខរបរដ៏សំខាន់ដែលអាចជួយបង្កើតចំណូលឲ្យដល់គ្រួសារ និងជាពិសេសចំណូលដ៏ខ្ពស់ដែលលោកពូ ចុង ជុន ទទួលបាន ពិតជាបានសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ ដែលចង់ឲ្យប្រជាជលយើងម្នាក់ៗមានចំណូល ១ម៉ឺន ទៅ ១,៥ ម៉ឺនដុល្លារ។ ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពិសេសការការពារជំងឺ និងការធ្វើជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹម ដេប៉ូចែកចាយចំណី និងកន្លែងភ្ញាស់កូន ដើម្បីការបន្ថយហានីភ័យដែលអាចកើតមានឡើងនៅពេលណាមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter