ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ពិនិត្យការងារបង្កបង្កើនផល និងសាកសួរសុខទុកបងប្អូនប្រជាកសិករ នៅខេត្តព្រៃវែង
ចេញ​ផ្សាយ ២៦ សីហា ២០១៩
289

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូ​​ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង  បានអញ្ជើញពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលនិង សាកសួរសុខទុកបងប្អូនប្រជាកសិករ ត្រួតពិនិត្យ និងតាមដាមការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំ និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមន្ទីរជំនាញ អនុវត្តបាន។

-តាមកម្មវិធីដូចដែលបានគ្រោងទុកជាដូចខាងក្រោម៖ 

កម្មវិធីទី០១ៈ នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អបដំណើរជាមួយឯកឧត្តម ជា សុមេធី អភិបាលនៃគណ: អភិបាលខេត្ត និងសហការី បានចុះទៅពិនិត្យដំណាំដំឡូងកៃពឹង (ដំឡូងដូង) និងបន្លែត្រសក់ របស់កសិករ ទិត្យ ពៅ នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង។ លោក ទិត្យ ពៅ បានឲ្យដឹងថាដោយទទួលបានបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត គាត់បានប្រកាន់យកអាជីពដាំបន្លែត្រសក់់ និងដំឡូងកៃពឹងដែលអាចរកប្រាក់ចំណូលបានជាង ១០លានរៀលក្នុង ១ឆ្នាំ ហើយក្រៅពីបន្លែត្រសក់ និងដំឡូងកៃពឹង លោកទិត្យ ពៅ និងអ្នកភូមិនៅតំបន់នេះធ្វើស្រែ និងចិញ្ចឹមសត្វបន្ថែមផងដែរ។ ដំណាំគោលដំឡូងកៃពឹង បន្លែច្រើនប្រភេទ ដំណាំស្រូវ និងចិញ្ចឹមសត្វ សុទ្ធតែជាប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងថិតថេរ។ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះគឺផលដំណាំ ប្រាក់ ចំណូលទទួលបានល្អប្រសើរ មានការជួបជុំ និងសុភមង្គលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនថាសមិទ្ធផលទាំងអស់នេះគឺកើតចេញពីម្លប់សុខសន្តិភាពដែលគ្របដណ្តប់ទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋនាំគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានស្ថិតថេរគង់វង្សតរៀងទៅ។ ចំពោះផលិតផលបន្លែ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយរៀបចំសហគមន៍ផលិត ដើម្បីមានឱកាសរកទីផ្សារ ធានាគុណភាពផលិតផល និងបង្កើនតម្លៃ បន្ថែម ក្នុងនោះក៏គួរពង្រឹងបច្ចេកទេសដាំដុះ អោយបានកាន់តែប្រសើបន្ថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter