បន្តពង្រឹងការងារទប់ស្កាត់ ជំងឺឆ្លងសត្វរបស់ការិយាល័យផលិតកម្ម នឹងបសុព្យាបាល
ចេញ​ផ្សាយ ១៤ សីហា ២០១៩
395

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ១៣កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកសក័ ព .ស ២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីបន្តពង្រឹងការងារទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារសុខភាពសាធារណះ ៖

- មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ ជាប្រចាំថ្ងៃ ។

- មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ ជាមួយការិយាល័យសុខភាពសាធារណះ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះពិនិត្យសត្តឃាតនៅស្រុកព្រះស្តេច ។

II - ការធ្វើវិធានជីវសុវត្ថិភាព៖

- ស្រុកកំចាយមារ ៖ បាញ់ថ្នាំរំងាប់មេរោគទីសត្តឃាតដ្ឋាន

III - ការងារបសុព្យាបាល ៖

១-ការងារត្រួតពិនិត្យ ៖

សកម្មភាពពិនិត្យជ្រូកអាជីវករ អ៊ីង ឡូវ ចំនួន ៥៤ក្បាល ដឹកទៅភ្នំពេញ ។

២- ការចាក់វ៉ាក់សាំង ៖ មន្រ្តីជំនាញតាមស្រុកគោលដៅ បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ចាក់បានគោ១៣២០ក្បាល និងក្របី ៨១ក្បាល។

*ស្រុកដែលធ្វើសកម្មភាពវ៉ាក់សាំងមានដូចខាងក្រោម ៖

- ស្រុកពារាំង៖ សកម្មភាពចាក់វ៉ាក់សាំងសាទឹកគោ ក្របី នៅភូមិព្រៃស្នៀតលិច លទ្ធផលចាក់បានគោ ៣៥៤ក្បាល និងក្របី ៤ក្បាល ។

- ស្រុកមេសាង៖ សកម្មភាពធ្វើវ៉ាក់សាំង ភូមិជីធ្លក ចាក់បានគោ១៣២ក្បាល និងក្របី ០ក្បាល និងភូមិត្រគៀតចាក់បានគោ ៤៩ក្បាល និងក្របី៥១ក្បាល ។

- ស្រុកព្រះស្តេច៖ សកម្មភាពចាក់វ៉ាក់សាំងសាទឹក គោ ក្របី នៅភូមិប៉ាក់ព្រីចាក់បានគោ ២១២ក្បាល និងក្របី ៣ក្បាល។ ភូមិតាអូកចាក់បានគោ ២៧៨ក្បាល ក្របី 0ក្បាល និងភូមិអំពិល ចាក់បានគោ ២៩៥ក្បាល និងក្របី ២៣ក្បាល។

IV- ការងារផលិតកម្ម៖ មន្រ្តីបច្ចេកទេសរបស់ការិយាល័យ បានចុះបង្កាត់ពូជគោដោយសិប្បនិម្មិត បានមេចំនួន ២ក្បាល និងភូមិត្នោតទ្រេត ភូមិកុកត្រុំ(ក) សង្កាត់តាកោ ក្រុងព្រៃវែង

V- ការងារសហការណ៍៖

- ស្រុកពារាំង៖ ចូលរួមរៀបចំបណ្ដុំចិញ្ចឹមមាន់សាច់នៅភូមិមេលប់ ឃុំរកា អ្នកចូលរួមមាន មន្ត្រីថ្នាក់ស្រុក ៤នាក់ CEW ១នាក់ និងកសិករ ៣០នាក់/ស្រី១២នាក់

- ស្រុកស្វាយអន្ទរ៖ វេទិការសហគមន៍បឹងវែងកម្មវិធី Aspire បណ្ដុំផលិកម្មពូជស្រូវមានអ្នកចូលរួម ៣៥នាក់/ស្រី៣នាក់។  អ្នកលក់ធាតុចូល អ្នកប្រមូលទិញនិងអ្នកផលិតដើម្បីឆ្ពោះទៅទីផ្សារ។

VI - ការងារផ្សព្វផ្សាយ ៖ បានបញ្ជ្រៀបជាមួយកម្មវិធី Aspire ដើម្បីធ្វើការផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្វ្រិក បើបងប្អូនចង់ទិញសាច់ជ្រូកត្រូវពិនិត្យមើលមានការអូសត្រារបស់ពេទ្យសត្វជាមុនសិន នៅស្រុកពាមរក៍ ស្រុកស្វាយអន្ទរ និងស្រុកពារាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter