កាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក សំ សារុន អនុប្រអធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការវាស់ស្ទង់ទិន្នផលដំណាំស្រូវ និងដំឡូងមី ក្រោមអធិបតីភាពលោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ស៊ន វិចិត្រ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្របត្តិការអន្តរជាតិ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានសក្ដានុពលលើដំណាំស្រូវ និងដំឡូងមីចំនួន២០ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន៤០នាក់។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏មានសកម្មភាពចុះអនុវត្តបង្ហាញផ្ទាល់លើការស្ទង់ទិន្នផលដំណាំស្រូវនៅក្រុងបាត់ដំបង និងស្ទង់ទិន្នផលដំណាំដំឡូងមីនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងចុះអនុវត្តផ្ទាល់ជាមួយកសិករ។