ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
-ការងារការពារធន់ធានជលផល ៖
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលស្ទឹងស្លូតដឹកនាំសង្កាតរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង សហការជាមួយនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសសន្និធិអណ្តើកស្រែ (Rice Field Terrapins or Malayan snail-eating Terrapins) បាន ១ករណីដោយដកហូតបាន អណ្ដើកចំនួន ៦៨ក្បាល នៅភោជនីយដ្ឋានមនោរម្យ អ្នកលឿងខេត្តព្រៃវែង និងបានយកទៅថែបំប៉ននៅវិទ្យាស្ថានNARDI របស់រដ្ឋបាលជលផល ត្រៀមលែងចូលទៅក្នុងដែនជម្រកធម្មជាតិវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម