សកម្មភាពការជម្រុញ ការលើកកម្ពស់ផលិតកម្មគ្រាប់ពូជស្រូវ
ចេញ​ផ្សាយ ១៣ សីហា ២០១៩
353

 ខេត្តព្រៃវែង ថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយ លោក sugano yui chi តំណាង អង្គការ Jica ប្រចាំនៅកម្ពុជានឹងសហការីរួមដំណើដោយលោក អ៊ុកសំណាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអញ្ជើញ ចុះជួបជាមួយ សមាជិក សហគមន៍ បាភ្នំ មានជ័យស្ថិតនៅ ភូមិអណ្តូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែងចំនួន  ៣៦ នាក់/ស្រី១៧ នាក់ នៅក្នុងពិធីសំណេះសំណាលជាមួយកសិករ ឯកឧត្តមបណ្ឌិត ងិន ឆាយ បានណែនាំអំពីការយកចិត្តទុកដាក់ សម្រិតសម្រាងពួជស្រូវអោយបានល្អប្រកបដោយគុណភាពគ្រាប់ពូជដើម្បីយកទៅប្រើប្រាស់ក្នុងការបង្កើនគុណភាព ស្រូវអង្ករអោយមានគុណភាពល្អ ឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសការប្រើប្រាស់គ្រាប់ពូជសុទ្ឋល្អជួយបង្កើននូវទិន្នផល និងប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់ ក្រោយពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ រួច  ឯកឧត្តមបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងពីស្ថានភាព ការផលិតពួជស្រូវសែនក្រអូប នៅទីវាល របស់សហគមន៍ជាក់ស្តែងផ្ទាល់បន្ថែមទៀតផង។

ចំនួនអ្នកចូលទស្សនា
Flag Counter