ប្រជាពលរដ្ឋបានសម្តែងការីរាយក្នុងការទទួលផលពីដំណាំអពៅ
ចេញ​ផ្សាយ ០១ សីហា ២០១៩
522

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋ បានសម្តែងការីរាយក្នុងការទទួលផលពីដំណាំអពៅ ៖ នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសូងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ អមដំណើដោយ លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានចុះពិនិត្យមើលស្ថានភាពផលិតកម្ម ដំណាំអំពៅ នឹងការប្រមូលផល នៅភូមិធ្នង់ ឃុំជាខ្លាង ក្នុងខណបានជូបជាមួយម្ចាស់ចំការ គាត់បានរៀបរាប់ថា ឆ្នាំ នេះតម្លៃអំពៅ មានតម្លៃថេល្អ ក្នុងតម្លៃ១ហិតា ៣០លានរៀល ហើយពួកគាត់បានប្រមូលផលលក់បានប្រមាណជិ៦០%នៃផ្ទដី ដាំសរុប ជិត៦០០ហិតា ក្រោយប្រមូលរួច គាត់បានរៀបចំដីដាំបន្តរ ដោយមិនទុកដីអោយនៅទំនេឡើយ ចំពោះអ្នកទិញវិញគាត់បានរៀបរាប់ប្រាប់ថា គាត់ម៉ៅ ក្នុងមួយហិតាកាប់ បាន ចំនួន៧០០០បាច់ /ចាច់១២ដើម គាត់ទិញរហូតមកដោយអោយតម្លៃ សមរម្យ ល្អ ទទួលបានផលដូចគ្នារវាងអ្នកដាំនឹងអ្នកទិញ ចំពោះអ្នកកាប់អំពៅវិញ អោយថ្លៃកាប់ ១បាច់ស្មើ ១២ដើម តម្លៃ៨០០៛ ក្នុងមួយបាច់បន្ថែមទៀត នៅក្នុងឆ្នាំ២០១៩នេះទាំងរដូវប្រាំង និងរដូវស្សាសរុប១២០០ ហិតាហើយដែលបានប្រមូលផលនេះជាចំណែកមួយ ធ្វើអោយកសិករ មានការងារធ្វើ នឹងរកចំណូលបានប្រចាំថ្ងៃជាប់ជានិច្ចដោយមិនចាំបាច់ចំណាក់ស្រុកទៅក្រៅឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter