របាយការណ៏សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០១៩ ខ័ណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង
ចេញ​ផ្សាយ ២៩ កក្កដា ២០១៩
355

ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង៖ របាយការណ៏សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០១៩ ដូចខាងក្រោម ៖ 
  -ខណ្ឌបានចុះពិនិត្យមើលស្ថានភាព លូតលាស់កូនឈើដែលបានដាំក្នុងពិធីរុក្ខទិវាកន្លងទៅថ្មីៗនេះនៅវត្តព្រះវិហារស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិរៀង។
  -នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រី រដ្ឋបាលព្រៃឈើក្រោមឱវាទ ជួបប្រជុំជាមួយក្រុមមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យ ព្រៃឈើ និងសត្វព្រៃក្នុងការជួបសម្ភាសន៏ តំរ៉ូវការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២០ ។
     -សង្កាត់រដ្ឋបាលព្រៃឈើ បន្តចុះត្រួត ពិនិត្យការចរាចរឈើ និងកាត់ស្តុកតាម រោងសន្និធិ និងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើតាមដែនសមត្ថកិច្ចរៀងខ្លួន។
   -ផ្នែកសង្កាត់បន្តបណ្តុះកូនឈើបន្ថែម បន្តថែទាំកូនឈើ និងបន្តចែកចាយកូនឈើតាមជាក់ស្តែង ។
    -ផ្នែករដ្ខបាលព្រៃឈើបាភ្នំ បានផ្តល់កូនឈើចម្រុះប្រភេទចំនួន៥០០ដើមដល់វរៈការពារព្រំដែនច្រកស្វាយអាង៉ោង។
   -សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែងប្រគេនកូនឈើដល់ព្រះសង្ឃវត្តដំរីពួន ចំនួន៦០ដើម។
  
 

ចំនួនអ្នកចូលទស្សនា
Flag Counter