ខេត្តព្រៃវែ៖ នៅថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងដើម្បីបញ្ជាក់ពីគុណភាពសាច់ ក្នុងគោលបំណងបំរើសុខមាលភាព សុវត្ថិភាព និងផ្តល់កាជឿជាក់លេីការរបរិភោគសាច់ជ្រូករបស់ប្រជាជន ការិយាល័យផលិតកម្មនឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
I- ការងារសុខភាពសាធារណ៖
- មន្រ្តីប្រចាំការនៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូករស់មុនធ្វើការពិឃាត និងពិនិត្យសាច់សត្វក្រោយពិឃាតនៅទីសត្តឃាត(ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ពិនិត្យសាច់នៅទីផ្សារ ធ្វើការណែនាំដល់អាជីវករ ក្នុងការធ្វើអនាម័យកន្លែងតាំងលក់សាច់ និងផលិតផលសត្វ ធ្វើការផ្សព្វផ្សាយដល់ប្រជាជន ពីបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន (ការមិនហូបសាច់ជ្រូក) ក្នុងគោលបំណងផ្តល់ភាពជឿជាក់លេីការរបរិភោគសាច់ជ្រូករបស់ពួកគាត់ឡើងវិញ ។
II- ការងារបសុព្យាបាល៖
1/ ការងារវ៉ាក់សាំង ៖
- ស្រុកមេសាង ៖ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី ក្នុងឃុំស្វាយជ្រុំ ភូមិភ្នៀត ចាក់បានគោ៣០១ក្បាល ក្របី ១៣ក្បាល ភូមិស្វាយទាបចាក់បានគោ៩២ក្បាល ក្របី ១៦ក្បាល ភូមិពោធិតាមុំ ចាក់បានគោ ១៨៦ក្បាល ក្របី ១៥ក្បាល ភូមិព្រះអណ្តូង ចាក់បានគោ ១៩៥ក្បាល ក្របី ៣៦ក្បាល ភូមិចុងអំពិលចាក់បាន ១០៤ក្បាល ក្របី ៤៣ក្បាល ។
- ស្រុកព្រះស្តេច ៖ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី នៅឃុំបឹងដោល ភូមិសូរិយា ចាក់បានគោ ៥១ក្បាល ភូមិបឹងដោលចាក់បានគោ ៦៣ក្បាលក្របី ២ក្បាល ។
- ស្រុកកំចាយមារ៖ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី នៅភូមិវាល ឃុំស្មោងខាងត្បូងបានគោ ១២៦ក្បាល ក្របី០ ។
- ស្រុកស្វាយអន្ទរ៖ ចុះចាក់វ៉ាក់សាំការពារជំងឺសារទឹក គោ ក្របី នៅភូមិពានរោង ឃុំពានរោង ចាក់បានគោ ១៧៧ក្បាល ក្របី៤ក្បាល ។