ខេត្តព្រៃវែង៖ ថ្ងៃអង្គា ៧ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកសក័.ពុទ្ធិសរាជ ២៥៦៣ ត្រូវ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានបើកកិច្ចប្រជុំ រួមដើម្បីពិនិត្យមើលផែនការសកម្មភាពត្រូវអនុវត្ត នឹងវឌ្ឍនះភាពការងារដែលបានអនុវត្តតាមអង្គភាព ជុំនាញនិមួយៗ រួមជាមួយសកម្មភាពការងារក្នុងក្របខណ្ឌ នៃការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ នឹងការប្រែប្រូលអាកាស់ធាតុ កម្មវិធី Aspire ក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រមានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង ដែលមានសមាស់ភាពចូលរួមមាន លោក/លោកស្រី អនុប្រធានមន្ទីរ លោកនាយនាយរងខណ្ឌ រដ្ឋបាលព្រៃឈើ នាយខ័ណ្ឌរដ្ឋបាលជល ផល លោក/លោកស្រី ប្រធានការិយាល័យជំនាញទាំង១០ នឹងមន្ត្រី រាជការ ជាអ្នកអនុវត្ត កម្មវិធីថ្នាក់ ខេត្ត ក្រុងស្រុក ទាំង១៣ បានអញ្ជើញចូលរួមចំនួន៧១ នាក់/ស្រី ៦នាក់។ ជាអនុសាន៍ត្រូវ ត្រូវ ជុំរុញពន្លឿនសកម្មភាពបណ្តុំអាជីវកម្មផលិតកម្មបន្លែ បណ្តុំអាជីវកម្មផលិតកម្ម មាន់ស្រែផ្សាភ្ជាប់ទីផ្សារ នឹងសកម្មភាពនានាមួយចំនួនទៀត ដែលមាន ក្នុងផែនការសកម្មភាពឆ្នាំ២០១៩ ជុំរុញការយកចិត្តទុកដាក់កត់ត្រា បរិមាណផលផលិតផលដែលផលិតបាននៅតាមបណ្តាស្រុក បន្តតាមដានសុខភាពសត្វគោ ក្របី នឹងត្រៀមអន្តរាគមន័ ក្នុងករណីមានជំងឺ អោយបានទាន់ពេលវេលា បន្តការយកចិត្តទុកដាក់ចាក់វាក់សាំង គោក្របីជូនប្រជាពលរដ្ឋត្រូវ បន្តការទប់ស្កាត់បញ្ហា ប៉េស្តជ្រូកអាហ្វ្រិក តាមរយះទប់ស្កាតការចរាចរសត្វ នឹងវិធានការជីវសុវត្ថិភាព។