កិច្ចប្រជុំពិភាក្សាសម្រេចអំពីនីតិវិធី ដេីម្បីឈានទៅដំណើរការអនុវត្តកិច្ចសន្យា
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
457

ខេត្តព្រៃវែង៖ ថ្ងៃពុធ ១រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តព្រៃវែង (Rice-SDP/PIO-PVG) បានដឹកនាំកិច្ចប្រជុំពិភាក្សា សម្រេច អំពីនីតិវិធី ដេីម្បីឈានទៅដំណើរការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវពូជនិងស្រូវចំណី រវាងម្ចាស រោង ម៉ាសុីនកិនស្រូវ នឹងសហគមន៍កសិកម្មដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តខេត្តព្រៃវែង តំណាងស្ថាបន័ជំនាញលោក ឈុន ធំ ម្ចាស់ម៉ាស៊ីនកិនស្រូវ (វិស័យឯកជន) លោក/លោកស្រី ជាតំណាងសហគមន៍កសិកម្ម(ACs) សរុបប្រមាណ ២៣រូប (ស្ត្រី ០៣)។ គោលបំណងនៃកិច្ចពិភាក្សាគឺ៖

១- ការកំណត់ឡើងវិញអំពីផ្ទៃដីដាំដុះដំណាំស្រូវ ត្រូវអនុវត្តផលិតកម្ម នឹងបរិមាណផលស្រូវក្រអូប(ស្រូវពូជ និងចំណី)។

២- ពិនិត្យលើសេចក្តីព្រាងខ្លឹមសារនៃកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា។ 

៣- ការកំណត់កាលបរិច្ឆេទចុះកិច្ចព្រមព្រៀងជាផ្លូវការ នេះជាការងារមួយល្អ ក្នុងការងារជូយសម្របសម្រួលអោយធ្វេីការជាមួយគ្នា រវាងអ្នកផលិត នឹង           ប្រមួលទិញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter