ពង្រឹងការងារទប់ស្កាត់ជំងឺឆ្លងសត្វពិសេស(ជំងឺប៉េស្តជ្រូកអាហ្វ្រិក)
ចេញ​ផ្សាយ ១៧ កក្កដា ២០១៩
408

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១៥កេីត ខែអាសឍ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ ដើម្បីពង្រឹងការងារទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖  ●ការងារបាញ់ថ្នាំសំលាប់មេរោគ ៖

- ស្រុកពាមជរ ៖ ចែកថ្នាំសំលាប់មេរោគអ្នកចិញ្ចឹមជ្រូក៧គ្រួសារ មានជ្រូកសរុប៥២ក្បាល ក្នុងនោះមានជ្រូកមេ ៣ក្បាល កូនជ្រូក ១៨ក្បាល ជ្រូកសាច់ ៣១ក្បាល ប្រើអស់ថ្នាំ៣លីត្រ ។

- ស្រុកស្វាយអន្ទរ ៖ បាញ់ថ្នាំសំលាប់មេរោគនៅភូមិពានរោង ឃុំពានរោង បាន៥៧ខ្នងផ្ទះ មានជ្រូកសរុប ១៤៤ក្បាល ក្នុងនោះជ្រូកមេ៥៦ក្បាល ប្រើអស់ថ្នាំ៤លីត្រ ។

- ស្រុកបាភ្នំ ៖ ផ្ដល់ថ្នាំសំលាប់មេរោគនៅភូមិកណ្ដាល ឃុំបឹងព្រះ ណែនាំពីជម្ងឺឆ្លងសត្វ វិធានការណ៍ការពារជម្ងឺ ដល់អ្នកចិញ្ចឹមជ្រូកបានចំនួន១១នាក់/ស្រី ០៩នាក់ មេភូមិ០១នាក់  ក្រុមប្រឹក្សាឃុំ ០១នាក់ និងប្រើអស់ថ្នាំ ចំនួន១០លីត្រ។

 ● ការងារចាក់វ៉ាក់សាំង

- ស្រុកព្រះស្តេច៖ ចាក់វ៉ាក់សាំងអុចកា្តមនៅភូមិស្នោ ឃុំជ័យកំពត ចាក់បានគោ ៧០ក្បាល

● ការងារផ្សព្វផ្សាយ

 - ស្រុកពាមជរ៖ ប្រជំុកសិករបណ្តំុចិញ្ចិមមាន់ ភូមិមានជយ័ ឃំុកោះចេក កសិករចូលរួម ២៧នាក់ ៕

- ស្រុកមេសាង៖ ប្រជុំបណ្តំកសិករចឹញ្ជិមមាន់នៅភូមិត្រោក ឃុំច្រេស កសិករចូលរួម ៣០នាក់/ស្រី២០នាក់។

- លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្រ្តីជំនាញបានធ្វើការប្រជុំផ្សព្វផ្សាយ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកស៊ីធរកណ្តាល ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិ និងកសិករចិញ្ចឹមសត្វចំនួន១៩នាក់/ស្រី៤នាក់ ក្នងនោះបានណែនាំដល់កសិករពី និម្មិតហេតុនៃជំងឺ ប្រភេទសត្វទទួលជំងឺ ការចំលងរោគ រោគសញ្ញានៃជំងឺ ការទប់ស្កាត់ និងវិធានការជីវសុវត្ថិភាព ។

- បានបិទខិតប័ណ្ណផ្សព្វផ្សាយនៅតាមដើមឈើ និងតូបលក់ឥវ៉ាន់បានចំនួន១៥កន្លែង និងចែកខិតប័ណ្ណផ្សព្វផ្សាយជូនកសិករចិញ្ចឹមសត្វបានចំនួន១២គ្រួសារ ។

● ការងារត្រួតពិនិត្យ

-ពិនិត្យជ្រូកអាជីវករកុលមួនចំនួន ៤០ក្បាល ហើយបន្តការងារផ្សេងៗបានចូលរួមប្រជុំផ្សព្វផ្សាយការងារអាជីវកម្ម អនាម័យសត្វ និងផលិផលសត្វនៅសាលប្រជុំសាលាស្រុកពារាំង ដោយមានការចូលរួមពី លោកអភិបាល នៃគណះអភិបាលស្រុកពារាំង លោកប្រធានការិយាល័យកសិកម្មស្រុក និងអាជីវករពិឃាតជ្រូក គោ នៅផ្សារព្រៃព្នៅចំនួន១២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter