ខេត្តព្រៃវែង៖ ថ្ងៃ ច័ន្ទ ១៤កេីត ខែអាសឍ ឆ្នាំកុរ ឯកសក័ ព .ស ២៥៦៣ ត្រូវថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖ ▪️ការងារបាញ់ថ្នាំសំលាប់មេរោគ
- ស្រុកពារាំង ៖ ផ្ដល់ថ្នាំរំងាប់មេរោគដល់កសិករចិញ្ចឺមជ្រូក ភូមិព្រៃស្នៀត និងភូមិមេលោង ឃុំព្រៃស្នៀត បានចំនួន០៥ គ្រួសារ ជ្រូកសាច់២៣ក្បាល ជ្រូកមេ ៧ក្បាល សរុប៣០ក្បាល អស់ថ្នាំ០៥លីត្រ។
▪️ការងារផ្ស្ពវផ្សាយ
- ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការណ៏ជាមួយនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការប្រជុំផ្សព្វផ្សាយ ស្តីពីជំងឺប៉េស្តជ្រូកអាហ្រ្វឹក នៅភូមិព្រៃម្នាស់ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតិកម្ម លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកប្រធានការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ។
▪️ ក្នងនោះបានណែនាំដល់កសិករពី ៖
- និម្មិតហេតុនៃជំងឺ ប្រភេទសត្វទទួលជំងឺ ការចំលងរោគ រោគសញ្ញានៃជំងឺ ការទប់ស្កាត់ និងវិធានការជីវសុវត្ថិភាព។
- បានបិទខិតប័ណ្ណ នៅតាមដើមឈើ និងតូបលក់ឥវ៉ាន់ បានចំនួន៣៦កន្លែង
- ចែកខិតប័ណ្ណជូនកសិករចិញ្ចឹមសត្វបានចំនួន56គ្រួសារ
- ចាក់ប្រដាប់បំពងសំលេងស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរថយន្តបើកជុំវិញភូមិ ។
▪️ការងារចាក់វ៉ាក់សាំង
- ស្រុកព្រះស្តេច៖ ចាក់វ៉ាក់ សាំងការពារជម្ងឺសាទឹកគោ ក្របីនៅភូមិប្រោះស្វា ឃុំបន្ទាយ ចក្រីចាក់បានគោ១៩៤ក្បាល ក្របី២១៨ក្បាល។
- ស្រុកមេសាង៖ ចាក់វ៉ាក់សាំងសារទឹកគោ ក្របីបានពីរភូមិក្នុងឃុំច្រេស គឺភូមិទព័ស្តេចចាក់បានគោ៩៧ក្បាល ក្របី០ និងភូមិក្រសាំង ចាក់បានគោ១០២ក្បាល ក្របី០២ក្បាល សរុបចំនួនគោ១៩៩ក្បាល និងក្របី០២ក្បាល។
▪️ការងារត្រួតពិនិត្យ
- ត្រួតពិនិត្យជ្រូកអាជីវករ អ៊ីងឡូវ ចំនួន២៥ក្បាល ។