ពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ (ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក)
ចេញ​ផ្សាយ ១៥ កក្កដា ២០១៩
412

ខេត្តព្រៃវែង៖ ថ្ងៃ សៅរ៏ ១២កេីត ខែអាសឍ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖ ●ការងារបាញ់ថ្នាំសំលាប់មេរោគ៖

- ស្រុកកំចាយមារ៖ បាញ់ថ្នាំរំងាប់មេរោគលេីទ្រុងជ្រូកនៅភូមិវាល ភូមិព្រៃខ្លូត ឃុំច្រេសបាន១៥គ្រួសារ មានជ្រូក៥៥ក្បាល អស់៨លីត្រ ។

- ស្រុកពារាំង៖ បាញ់ថ្នាំរំងាប់មេរោគនៅកន្លែងប្រ មូលផ្ដុំពិឃាដសត្វនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ។

- ស្រុកបាភ្នំ៖ បាញ់ថ្នាំសំលាប់មេរោគភូមិពោធិ៍អណ្ដោត ឃុំជើងភ្នំបានចំនួន ១១គ្រួសារ ភូមិត្នោត ឃុំឈើកាច់បាន ២គ្រួសារ ភូមិព្រៃភ្ងាម ឃុំរោងដំរី បាន ១៣គ្រួសារ ប្រើអស់់ថ្នាំ១០លីត្រ។

- ស្រុកស្វាយអន្ទរ៖ ផ្ដល់ថ្នាំរំងាប់មេរោគ ភូមិអណ្ដូងថ្ម ឃុំពានរោង និងណែនាំពីវិធីប្រើប្រាស់បាន ១៧គ្រួសារ ជ្រូកចំនួន៧៥ក្បាលអស់៨លីត្រ។

●ការងារចាក់វ៉ាក់សាំង

- ស្រុកមេសាង៖ ចាក់វ៉ាក់សាំងសារទឹក និងអុតក្តាម គោ ក្របី នៅភូមិព្រៃសង្គមសត្វសរុបគោស្មើ ២៣៦ក្បាល ក្របីស្មើ ៧ក្បាលចាក់បានគោស្មើ១៤៣ក្បាល ក្របីស្មើ0ក្បាល ។

- ស្រុកព្រះស្តេច៖ ចុះចាក់វ៉ាក់សាំងការពារ ជំងឺសាទឹក គោ ក្របី មានសត្វសរុប ៣៦៥ក្បាល ក្របី ០ក្បាល ចាក់បានគោ១៨២ក្បាល។

●ការងារបសុព្យាបាល៖

- ស្រុកកពង់ត្របែក៖ ចុះតាមដានស្ថានភាពសុខភាពសត្វជ្រូកនៅភូមិអំពិល ឃុំប្រាសាទ ▪️កសិករ អ៊ូ សីហា ជ្រូក ១៥ក្បាល និង ▪️កសិករ ឡុង ថុង ជ្រូក៦៩ ក្បាល ●ការងារត្រួតពិនិត្រ៖

- ពិនិត្យជ្រូកអាជីវករ អ៊ីង ឡូវ ចំនួន២០ក្បាល

- ការពិនិត្យរឹម៉កដឹកជ្រូកកសិករ ២៧ ក្បាល

- ពិនិត្យជ្រូកអាជីវករកុល មួនចំនួន៤០ក្បាល

- ពិនិត្យជ្រូកអាជីវករ វ៉ា ពៅទូច ចំនួន២៥ក្បាល

- បាញ់ថ្នាំសំលាប់មេរោគ លើមធ្យោបាយដឹកជញ្ជូន

● ការងារផ្សេងៗ៖

- ចូលរួមវេទិការសាធារណៈ នៅឃុំព្រៃកណ្តៀង ក្រោមអធិតីភាព លោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រៃកណ្តៀង អ្នកចូលរួមសរុប209នាក់ ស្រី171នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter