ជ្រូកចំនួន ១១ក្បាល ស្មើនិង ១១១៦គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តព្រៃវែងបង្រ្កាបបាន
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
410

អនុវត្តតាមការណែនាំពី ឯកឧត្តមអភិបាលនៃគណះអភិបាលខេត្ត ស្តីពីការបន្តពង្រឹងការយកចិត្តទុកដាក់សហករ ទប់ស្កាត់ ឈ្មួញទុច្ចរិត មួយចំនួន លបលួច នាំជ្រូក នឹងផលិតផលសាច់ជ្រូកគ្រប់រូបភាព ក្នុងគោលបំណង ទប់ស្កាត់ ការឆ្លង រាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅវេលាម៉ោងប្រមាណជា ៨ះ៤៥នានីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគបាលការពារព្រំដែន នឹងសមត្ថកិច្ចគយប្រចាំការនៅច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានល្បាតតាមត្រួតពិនិត្យតាមព្រំដែន នៅចំណុចច្រករបៀងទួលលោកយាយម៉ៅ បានប្រទះឃើញករណី ម៉ូតូសណ្តោងរឺម៉កគ្មានស្លាលេខ ១គ្រឿង ដឹកជ្រូករស់ចំនួន ១១ ក្បាល ដែលមានទងន់សរុបចំនួន ១ ១១៦ គគ្រ ដែលមានម្ចាស់ឈ្មោះ ភួង ធី ភេទស្រី សញ្ញាតិខ្មេរ កាន់ អត្តសញ្ញាណបណ្ណ័ លេខ ០៥១៥០៥៨២៩ អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិស្វាយទោល ឃុ ជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានដឹកជ្រូករស់ចំនួន ១១ ក្បាលមានទំងន់សរុប ១១១៦ Kg ពីវៀតណាមចូលតាមចំណុចច្រករបៀងខាងលេី ក្រោយពីសមត្ថកិច្ច ឃាត់សាកសួរគាត់បាន ឆ្លើយថា គាត់បានលួចនាំជ្រួក ចំនួន ១១ក្បាលនេះ ពីវៀតណាមក្នុងគោលបំណងចូលមកលក់នៅផ្សារទ្រា ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចឃាត់បាន។ បច្ចុប្បន្ន ជ្រូកចំនួន ១១ក្បាលដែលមានទងន់សរុប១១១៦គក្រ នេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមកអង្គភាព មន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង ដើម្បីយកមករក្សាទុក នឹងចាត់ការតាមនីតិវិធីជំនាញបន្ត ។

~ ឆ្លៀតក្នុងពេលនេះយេីងខ្ញុំក្នុងនាមមន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្ត សូមថ្លែងនូវការកោតសរសើរដ៍ស្មោះចំពោះកងកម្លាំងសមត្ថកិច្ច នគបាលការពារព្រំដែនគ្រប់លំដាប់ថ្នាក់ នឹងសមត្ថកិច្ចគយទាំងអស់នៅតាមព្រំដែន ដែលបានសហការល្អ យកចិត្តទុកដាក់ខ្ពស់ចូលរួមទប់ស្កាត់ការលបលួចនាំជ្រូករស់ នឹងផលិតផលសាច់ជ្រូកវៀតណាម ពីសំណាក់ឈ្មួញទុច្ចរិត ចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រៃវែងយើងក្នងគោលបំណងការពារ ការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រួកអាហ្រ្វិក នឹង សូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់សូម បញ្ឃប់ជាបន្ទាន់នូវទង្វើអាក្រក់ខាងលើនេះ ដើម្បីចូលរួមការពារផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា ។

ចំនួនអ្នកចូលទស្សនា
Flag Counter