ការពង្រឹងការទប់ស្កាត់បញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅបណ្តាក្រុង/ស្រុក ក្នុងខេត្តព្រៃវែង
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
473

ខេត្តព្រៃវែង៖ ថ្ងៃ អង្គារ ២កេីត ខែ អាសឍ ឆ្នាំ កុរ ឯកសក័ ព .ស ២៥៦៣ ត្រូវថ្ងៃទី ៣ ខែកក្តដា ឆ្នាំ២០១៩ ដោយមានការណែនាំពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ក្នុងការពង្រឹងការទប់ស្កាត់ បញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក អោយអស់កំលាំងកាយចិត្តប្រាជ្ញាស្មារតី ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង ដឹកនាំដោយលោក ចិន វិសាល ប្រធានការិ យាល័យផលិតកម្មនឹងបសុព្យាបាល រួមជាមួយ លោក កង ឆារាត់ អនុប្រធានការិ ផ .ប លោក ផល វណ្ណារី រួមជាមួយលោក ប្រធានផ្នែកផលិតកម្មនឹងបសុព្យាបាល ប្រចាំការនៅតាមបណ្តាស្រុក បានបន្តចុះយុទ្ឋនាការ អនុវត្តវិធានការជីវសុវត្ថិភាព បាញ់ថ្នាំ Benkocid ជាប្រភេទ (Antiseptic)រំងាប់ មេរោគ ទប់ស្កាត់ការីករាលដាលជំងឺឆ្លង នៅតាមទីតាំងចិញ្ចឹមជ្រូករបស់កសិករ នឹងចាក់វាក់សាំង គោ ក្របី ជូនប្រជាពលរដ្ឋជាលទ្ឋផលសម្រេចបានចំនួន ៤ ស្រុក ឃុំចំនួន ៤ ឃុំ ភូមិចំនូន ៩ ក្នុងនោះរួម មាន:

-បានចុះបាញ់ថ្នាំរំងាប់មេរោគ ការពារជំងឺឆ្លង សត្វជ្រូក ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចំនួន ៤ ភូមិ គឺ នៅភូមិកោងទន្លេលេី ភូមិ កោងទន្លេក្រោម ភូមិអំបែងចេះ ភូមិល្វេ ឃុំ ល្វេ ស្រុកស៊ីធរកណ្តាលបានចំនួន ៩ គ្រូសារ មានសត្វជ្រូកចំនួន ២៧៤ក្បាល ។

-បានចុះបាញ់ថ្នាំរំងាប់មេរោគ បានចំនួន២ ភូមិ គឺនៅស្វាយបាង ភូមិ តាម៉ៅ ឃុំ កំពង់សឹង ស្រុកព្រះស្តេចបាន ៩ កន្លែង ស្មេី ៩ គ្រូសារ មានសត្វជ្រូកចំនួន ៥៤ក្បាល។

-បានចុះបាញ់ថ្នាំរំងាប់មេរោគ បានចំនួន ១ ភូមិ គឺ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំស្រុកមេសាងបាន ចំនួន ៣៤ កន្លែង ស្មេី ៣៤គ្រួសារ មានសត្វជ្រូក សរុបចំនួន ៣៧១ ក្បាល

-បានចុះបាញ់ថ្នាំនៅ ភូមិ បឹងវែង ឃុំដំរីពួនស្រុកស្វាយអន្ទរ បាន ៣ កន្លែង ស្មេី ៣ គ្រួសារ មានសត្វជ្រួក សរុបចំនួន ៣៩ក្បាល ។

-ចុះចាក់វ៉ាក់សាំង ប្រភេទសារទឹកគោ ក្របី នៅ ភូមិទឹកជូរ ឃុំអង្គររាជ្យ ស្រុកព្រះស្តេចបាន គោ សរុបចំនួន ១៣៣ ក្បាល ក្រៅពីបាញ់ថ្នាំ រំងាប់មេរោគ នឹងចាក់វាក់សាំង ក្រុមមន្ត្រីនូវបានចែ កខិតបណ្ណ ស្តី ពី ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាន ចំនួន ៣៦ គ្រូសារ នឹង បិទផ្សព្វផ្សាយ តាមទីសាធារណ នៅតាម រោងលក់ ឥ វ៉ាន់ ចាបហួយ ដេីមឈេី កន្លែងប្រជុំជន បាន ៤៨ ច្បាប់ ។

+ចូលរួមទាំងអស់គ្នាប្រឆាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយះចូលរួមធ្វេីអនាម័យសំអាតទីកន្លែងចិញ្ចឹមសត្វជាប្រចាំ មិនត្រូវអោយមនុស្សគ្មានភារះកិច្ចចេញចូលកន្លែងចិញ្ចឹមសត្វ មិនត្រូវយកកាកសំណល់ផ្ទះបាយពីការលាងចានឆ្នំាង ដែលប្រេីប្រាស់សាច់ជ្រូកយកអោយជ្រូកសុីឡេីយ ត្រូវរក្សាថែទាំជ្រូកនៅក្នុងទ្រុង សុវត្ថិភាពជាប្រចាំ ត្រូវប្រេីថ្នាំបាញ់រំងាប់មេរោគ ប្រភេទថ្នាំ Benkocid Antiseptic ជាប្រចាំ យ៉ាងហោចណាស់អាច បាញ់ ១សប្តាហ៍ម្តងដែរមិនត្រូវ ឃុបឃិតជាមួយឈ្មួញខិលខូចលបលួចនាំជ្រូកពីប្រទេសជិតខាង ប្ញជ្រូកដែលមានជំងឺចូលមកក្នុភូមិយេីងឡេីយ បេីឃេីញមានត្រូវរាយការណ៍មកសមត្ថកិច្ច ជាបន្ទាន់ដេីម្បីទប់ស្កាត់ ចូលរួមមិននាំយកជ្រូក ប្ញសាច់ជ្រូក ឈឺងាប់ពីំតំបន់មួយទៅតំបន់មួយជាដាច់ខាត ។

ចំនួនអ្នកចូលទស្សនា
Flag Counter