ខេត្តព្រៃវែង៖ អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តព្រះវិហារស្វាយស្ថិតក្នុងភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៏រៀង ខេត្តព្រៃវែង ពិធីរុក្ខទិវានេះស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកតាជី លោកយាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋសរុប ចំនួន ៨៣៦នាក់។
-នៅក្នុងអង្គពិធីបានចូលរួមដាំដើមឈើចម្រុះប្រភេទ បានសរុប ចំនួន ២ ៥០០ដើម និងចែកចាយកូនឈើចម្រុះប្រភេទ និងកូនឈើហូបផ្លែ ជូនប្រជាពលរដ្ឋដែលបានមកចូលរួមចំនួន២ ៥០០ ដើមសម្រាប់យកទៅដាំ នៅតាមលំនៅដ្ឋានផងដែរ។