ប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី១ ខែកក្តតដាឆ្នាំ២០១៩
ចេញ​ផ្សាយ ០២ កក្កដា ២០១៩
489

 ថ្ងៃចន្ទ័ ១៤រោជ ខែជេស្ឋ ឯកសក័ ព.ស២០៥៦៣ត្រូវនឹងថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងបានបើកកិច្ចប្រជុំ ប្រចាំសប្តាហ៍ តាមប្រតិទិនរបស់ខ្លួន ក្រោមអធិបតីភាពលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ សមាសភាពដែលបានអញ្ជើញចូលរូមមានលោក អនុប្រធានមន្ទីរចំនួន២រួប លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកប្រធានការិយាល័យរដ្ឋបាលបុគ្គលឹក ប្រធានការិយាល័យក្រេត្រសាស្ត្រ នឹងផលិតភាពកសិកម្ម ប្រធានការិយាល័យផលិតកម្មនឹងបសុព្យាបាល ប្រធានការិផ្សព្វផ្សាយកសិកម្ម ប្រធានការិយាល័យសហគមន៍កសិកម្ម ប្រថានការិយាល័យផែនការគណនេយ្យ ការិយាល័យកសិ-ឧស្សាហកម្ម ប្រធានការិនីតិកម្មកសិកម្ម។ នៅក្នុងកិច្ចប្រជុំជាលទ្ឋផលរួមមានៈ

- ការិយាល័យផលិតកម្មនឹងបសុព្យាបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់មន្ទីរ ការិយាល័យសម្រេចបាននូវលទ្ថផល រួមមាន បានដឹកនាំកម្លាំងមន្តី្រជំនាញចុះល្បាតជាប្រចាំទាំងយប់និងថ្ងៃដើម្បីទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ពីសំណាក់ឈ្មួញទុច្ចរិត ដោយបង្រាបបានការលបលួច ដឹកជ្រួករស់ចូល ២ករណី នឹង ផលិតផលសាច់ជ្រួក ១ករណី ក្រៅពីនេះមន្ត្រីជំនាញបានចុះយុទ្ឋនាការការពារសុខភាពសត្វជ្រូកដែលកសិករ ចិញ្ចឹម តាមរយះការអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគ បាន១.១៥៧ កន្លែង ដោយប្រើថ្នាំ Antiseptic Benkocid អស់ ២៥០០លីត្រ ស្មើ ២,៥ តោន បច្ចុប្បន្ននៅមានជ្រូកចំនួន ១៨៣ ២៨៨ក្បាលទៀតត្រូវបន្តយុទ្ឋនាការគាំពារសុខភាពសត្វជូនកសិករ ប៉ុន្តែចំពោះមុខការិយាល័យមានកាខ្វះខាត់នូវ​ ថ្នាំ Antiseptic Benkocid ដើប្បីបន្តយុទ្ធនាការការពារសុខភាពសត្វ។

-ការិយាល័យក្សេត្រសាស្ត្របន្តការងារជំរុញការបណ្តុំ អាជីវកម្មដំណាំបន្លែសុវត្ថិភាព នឹងកត់ត្រាទិន្នន័យអោយបានត្រឹមត្រូវរួមនិងការផ្សព្វផ្សាយអោយបានទូលំទូលាយតាមគ្រប់មធ្យោបាយដើម្បីជាព័តមានវាងអ្នកប្រមូលទិញ និងអ្នកផលិតក្នុងគោលបំណងបង្កើតអោយមានធុរៈកិច្ចកសិកម្មរ។

-ការិយាល័យតិកម្មកសិកម្មត្រូវយកចិត្តទុកដាក់បន្តការត្រួតពិនិត្យមើលមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងចុះណែនាំការអនុវត្តនីតិវិធីអោយបានត្រឹមត្រូវដើម្បីពង្រឹងនូវគុណភាព(បមាណីកសិកម្ម) សម្ភារៈកសិកម្ម ជី ថ្នាំកសិកម្មអោយអ្នកប្រើប្រាស់ទទូលបាននូវគុណភាពល្អ កាត់បន្ថយការចំណាយក្នុងផលិតកម្ម។

- ការិយាល័យកសិឧស្សាហកម្ម បានចុះផ្សព្វផ្សាយនឹងជំរុញការអនុវត្តផលិកម្មតាមកិច្ចសន្យា អោយបានទូលំទូលាយ ដលអ្នកផលិត និងអាជីវករប្រមូលទិញផលិតផលកសិកម្មឬអ្នកកេឆ្នៃផលិតផលកសិកម្ម។

-ខណ្ឌរដ្ឋបាលជលផល បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានាក្នុងការសហការបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ និងបន្តជំរុញផលិតកម្មវារីវប្បកម្មអោយបានទូលំទូលាយដល់កសិករដូចជា ការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប អន្ទង់។ល។ 

-ខ័ណ្ឌរដ្ឋបាលព្រៃឈើបន្តការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើព នឹងសត្វព្រៃក្នុងដែនសម្ថកិច្ចរបស់ខ្លូនអោយបានល្អថែមទៀត បន្តយកចិត្តទុកដាក់ជំរុញការដាំព្រៃឈើឡើងវិញ តាមទីវត្តតាម សាលារៀន ដីទីទួលសាធារណៈ អោយបានទួលំទួលាយ។

-ការិសហគមន័កសិកម្ម បន្តជំរុញសហគមន៍ក្នុងការអនុវត្តផែនការមុខរប សហគមន៍ អោយសុីជំរៅលើការងារកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter