ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖
របាយការណ៏សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដូចខាងក្រោម៖
១/-ការងារទប់ស្កាត់បង្ក្រាបបទល្មើសៈ
-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទចុះល្បាតក្នុងដែនសមត្ថកិច្ចនិងការត្រួត ពិនិត្យការចរាចរឈើផល អនុផលព្រៃឈើ ឆ្លងកាត់ខេត្ត និងចូលក្នុងខេត្ត។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះកាត់ ស្តុកតាមរោងសន្និធិនៅស្រុកកញ្ច្រៀច
-សង្កាត់រដ្ឋបាលព្រៃវែងឈើបាភ្នំចុះត្រួតពិនិត្យកាត់ស្តុកផល អនុផលព្រៃឈើ នៅស្រុកព្រះស្តេច និងស្រុកពាមជរក៏ ។
២/-ការងារបណ្តុះកូនឈើ ចែកចាយ និងការរៀបចំរុក្ខទិវា ៖
-ខណ្ឌបានដឹកនាំផ្នែកសង្កាត់រដ្ឋបាលក្រោមឱវាទចុះរៀបចំរណ្តៅដាំដើមឈើ សម្រាប់គណៈអធិបតីក្នុងពិធីដាំឈើ អបអរសាទរ បុណ្យរុក្ខទិវា ៩កក្កដា ដែលគ្រោងរៀបចំនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នៅវត្តព្រះវិហារស្វាយ ភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ .ឧ អភិបាលខេត្ត។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបានប្រគេនកូនឈើចម្រុះប្រភេទ ៣០០ដើមដល់វត្តនៅខេត្តស្វាយរៀង ២០០ដើម ដល់វត្តកំពង់ត្របែក ខេត្តព្រៃវែង និងផ្តល់ជូនរដ្ឋបាលស្រុកបាភ្នំ និងសាលាឃុំជើងភ្នំចំនួន ៦០០ដើម សរុប១ ២០០ដើម (មួយពាន់ពីរយដើម)។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែងយកកូនឈើចម្រុះប្រភេទចំនួន១០០០ដើមត្រៀម ចែកជូនប្រជាពលរដ្ឋ ដែលនឹងមកចូលរួមក្នុងពិធីរុក្ខទិវា ខាងមុខ ។
-សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែងបានបន្ត ចុះរៀបចំទីកន្លែងប្រារព្ធរុក្ខទិវា ។