ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖ របាយការណ៏សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី២៥-២៦ ខែមិថុនាឆ្នាំ២០១៩ ដូចខាងក្រោម៖
១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស :
-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទចុះល្បាតក្នុងដែនសមត្ថកិច្ច និងការត្រួតពិនិត្យការចរាចរឈើផល អនុផលព្រៃឈើ ឆ្លងកាត់ខេត្ត និងចូលក្នុងខេត្ត។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះកាត់ស្តុកតាមរោងសន្និធិនៅស្រុកមេសាង។
-ខណ្ឌបានចាត់នាយរងខណ្ឌស្រេង សុខខេង ដឹកផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើបាភ្នំចុះត្រួតពិនិត្យការចរាចរឈើក្នុងរោងចក្រអារកែច្នៃឈើនៅស្រុកពាមរក៏
២/-ការងារបណ្តុះកូនឈើចែកចាយ និងការរៀបចំរុក្ខទិវា ៖
-ខណ្ឌបានចុះទំនាក់ទំនងរដ្ឋបាលស្រុក ពោធិរៀង ដើម្បីត្រៀមអញ្ជើញប្រជាពលរដ្ឋចូលរួមក្នុងពិធីដាំឈើ អបអរសាទរ បុណ្យរុក្ខទិវា ៩កក្កដា ដែលគ្រោងរៀបចំនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នៅវត្តព្រះវិហារស្វាយ ភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ .ឧ អភិបាលខេត្ត។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបានផ្តល់កូនឈើចម្រុះប្រភេទ៣០០ដើមដល់វត្តគោកសំពៅ ។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារបានផ្តល់កូនឈើចម្រុះប្រភេទជូនសាលាឃុំគ្រញូង និងប្រជាពលរដ្ឋ ស្រុកកំចាយមារចំនួន១៦០ដើម និងវត្តភ្នំរាប ឃុំព្រៃព្នៅស្រុកពារាំង១៥០ដើម។