ខេត្តព្រៃវែងបានប្រើថ្នាំសំលាប់មេរោគអស់ជាង ២តោន ដើម្បី យុទ្ឋនាការទប់ស្កាត់ជម្ងឺឆ្លងសត្វ ជាពិសេស ជំងឺប៉េស្តជ្រួកអាហ្វ្រិក ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ប្រើប្រាស់គ្រប់លទ្ឋភាពដើម្បី បើកយុទ្ឋនាការអន្តរាគមន៍អនុវត្តវិធានការជីវសុវត្ថភាព បាញ់ថ្នាំសម្លាប់មេរោគ ដោយប្រើប្រាស់ប្រភេទថ្នាំ BENKOCID (Antiseptic) អស់ជាង២០០០លីត្រ ស្មើ ២តោន ក្នុងយុទ្ធនាការបាញ់នៅតាមទីតាំងកន្លែនចិញ្ចឹមជ្រូករបស់ប្រជាកសិករជាង១០៨៦កន្លែង និងទីតាំងសត្តឃាតដ្ឋាន១១០កន្លែង រួមនឹងមធ្យោបាយដឹកជញ្ជួនសត្វនៅតាមបណ្តាក្រុង/ស្រុកទាំង ១៣ក្នុងខេត្តព្រៃវែង ពិសេសស្រុកដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម រួមមាន ស្រុកពាមជរ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកមេសាង និងស្រុកកំចាយមារ ក្នុងគោលបំណងដើម្បីការពារសុខភាពសត្វក៍ដូចជាទប់ស្កាត់បញ្ហាជំងឺឆ្លងសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។