ប្រជុំពង្រឹងសមត្ថភាពក្រុមផលិតពូជស្រូវធន់ទ្រាំនឹងការបម្រែបម្រួលអាកាសធាតុ
ចេញ​ផ្សាយ ២៥ មិថុនា ២០១៩
625

នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៖  លោក ជុំ  ចន្ទ័តារា  អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់នឹងនេសាព្រៃវែង នឹងជាអ្នកសម្របសម្រួលគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប(TSSD-AF) បានដឹកនាំប្រជុំត្រីមាសទី២ លើកទី១ ដល់ក្រុមផលិតពូជស្រូវ (RSPG) នៅសហគមន៍ឧត្តមមង្គលអន្លង់ស ភូមិអន្លង់ស ឃុំរំលេច ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងដែលមានអ្នកចូលរួមសរុប ៤១នាក់ ស្រី១៩នាក់។
គោលបំណងកិច្ចប្រជុំផ្តោតទៅលើ៖
១-ការពង្រឹងសមត្ថភាពក្រុមផលិតពូជស្រូវធន់ទ្រាំនឹងការបម្រែបម្រួលអាកាសធាតុ
២-ពង្រឹងបណ្តាញទំនាក់ទំនងខ្សែច្រវាក់ទីផ្សារពូជស្រូវ
៣-ពិភាក្សាស្វែងយលពីបញ្ហាប្រឈមនានារបស់ក្រុមផលិតពូជ  នឹងដំណោះស្រាយ

-នៅក្នុងកិច្ចប្រជុំនេះគឺបានបញ្រ្ជាបនូវគោលគំនិតល្អៗមួយចំនួនរបស់គម្រោងផ្នែកខ្សែច្រវាក់ទីផ្សារ និងផ្តល់យោបល់កែលម្អទម្លាប់នៃការផលិតពូជកន្លងមក ដូចជា ការរៀបចំដីសម្រាប់ការធ្វេីការបន្សុតពូជស្រូវ ការប្រើជី ថ្នាំសត្វល្អិត និងការគ្រប់គ្រងស្មៅចង្រៃនានា អោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេ  ។

ចំនួនអ្នកចូលទស្សនា
Flag Counter