អនុវត្តតាមសារាចរលេខ ២៣២ សរណនកសក ចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ស្តីពីវិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក នឹងមានការណែនាំយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម អភិបាលនៃគណអភិបាលខេត្តព្រៃវែង មន្ត្រីការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែងដឹកនាំបញ្ជាផ្ទាល់ ពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែងបានសហការជាក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសការចរាចរសត្វនឹងផលិតផលមានដើមកំណើតពីសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសត្វ
បានល្បាតតាមដានជាប្រចាំនៅតាមភូមិសាស្ត្រស្រុកជាប់ព្រំដែនដើម្បីទប់ស្កាត់ឈ្មួញទុច្ចរិតលបលួចនាំជ្រូករសនឹងផលិតផលសាច់ជ្រូកចូលពីប្រទេសវៀតណាម ជាក់ស្តែងនៅថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង០២នឹង៥៨ទាបភ្លឺឈានថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ បានធ្វើការឃាត់ចាប់បទល្មើសជាក់ស្តែងសត្វជ្រូកនៅកន្លែងប្រមូលផ្តុំលាក់ទុកចែកចាយមួយកន្លែងដែលមានជ្រួក រស់ចំនួន៣៤ក្បាល ស្ថិតនៅចំណុចភូមិសាស្ត្រ ភូមិស្វាយចេក ឃុំព្រៃឈរ ដែលជាព្រំប្រទល់រវាង ស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដោយប្រើមធ្យោបាយ ដឹកតាមរយះម៉ូតូ ចេញពីប្រទេសវៀតណាម តាមច្រកក្រាំងលាវ ភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានក្រុមការងារបានដឹកនាំបង្ក្រាបបទល្មើសរឹបអូសវត្ថុតាងជ្រូកទាំងនោះយកទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ខានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីចាត់ការតាមនិតិវិធីបន្ត ។