សង្ខេបព័ត៌មានថ្ងៃនេះ នៅព្រឹកថ្ងៃព្រហស្បតិ៌ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯ.ឧ គិត សេង អនុរដ្ឋលេខាធិកា និងជានាយកគម្រោង Rice-SDP ថ្នាក់ជាតិ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីនៃអគ្គនាកដ្ឋានកសិកម្ មបានបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើផែនទីចំណាត់ថ្នាក់ប្រភេទដីសម្រាប់ដំណាំស្រូវដល់លោក/លោកស្រីមន្រ្តីការិយាល័យកសិកម្មក្រុង/ស្រុក និងលោក/លោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់អញ្ជើញមកពីស្រុកគោលដៅនៃការអនុវត្តគម្រោងផលិតកម្មស្រូវ និងការនាំអង្ករចេញ ( Rice-SDP/ADB)គោលបំណងនៃវគ្គនេះគឺដើម្បីអោយសិក្ខាកាមបានស្វែងយល់ និងបានពិភាក្សាប្រមូលព័ត៌មានដើម្បីរៀបចំផែនការប្រើប្រាស់ដីសម្រាប់អភិវឌ្ឈន៍វិស័យកសិកម្ម ផ្អែកលើគោលគំនិតនៃការវិភាគតម្លៃសេដ្ឋកិច្ច និងការអភិវឌ្ឈន៍ប្រកបដោយនិរន្តភាព និងអោយតម្លៃធនធានដីនិងការគ្រប់គ្រងធន់ធានដីអោយត្រិមត្រូវ ផ្តល់នូវព័ត៌មានជាក់លាក់ និងលក្ខណៈវិនិឆ្ឆ័យសម្រាប់ការងារទីវាល និងពង្រិកបន្ថែមនូវព័ត៌មានស្តីពីធនធានដីដែលមានស្រាប់នៅក្នុងដំបន់ ផ្តល់គោលការណែនាំដែលអាចត្រូវរៀបចំ និងប្រើប្រាស់តាមតម្រូវការ ដើម្បីបំពេញបន្ថែមទៅដល់ការងារទីវាល (ដូចជាការរៀបចំផែកាសកម្មភាព ការងារនៅទីវាលជាំដើម...។