នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្ត និងប្រធានគ្រប់គ្រងអង្គភាព PIO ខេត្តព្រៃវែង និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ដែលមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ ០៨នាក់ មេភូមិ ០៨នាក់ និងតំណាងសហគមន៍កសិកម្មចំនួន ១៤នាក់ ។
សូមបញ្ជាក់ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) បានទទួលជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងកម្មវិធី និងមានក្រសួងចំនួន ០៣ចូល រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧុតុនិយម និងក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់។ កម្មវិធី Rice-SDP អនុវត្តនៅខេត្តគោលដៅចំនួន ០៣ គឺខេត្តព្រៃវែង កំពង់ធំ និងខេត្តបាត់ដំបង ដោយនៅខេត្តព្រៃវែង អនុវត្តនៅស្រុកចំនួន ០៤ គឺស្រុកកំពង់ត្របែក ព្រះស្តេច ស្វាយអន្ទរ និងស្រុកស៊ីធរកណ្តាល ដែលមានឃុំគោលដៅសរុបចំនួន ៣០ឃុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម