សង្ខេបពត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលការងារ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ថ្ងៃទី១៧ និង១៩ ខែមិថុនាឆ្នាំ២០១៩ ដូចខាងក្រោម៖
១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទចុះល្បាតក្នុងដែនសមត្ថកិច្ចនិងនៅស្ថានីយ៏ចំការឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់ រដ្ឋបាលព្រៃឈើកំចាយមារ បានបន្តចុះវាយ ស្លាកហាមធ្វើសកម្មភាព កាប់រានចំការឈើរបស់រដ្ឋនៅស្ថានីយ៏ តាសួស។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះកាត់ស្តុកតាមរោងសន្និធិនៅស្រុកមេសាង។
-ខណ្ឌបានចាត់នាយរងខណ្ឌស្រេង សុខខេង ដឹកនាំនាយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាភ្នំចុះត្រួតពិនិត្យការចរាចរឈើក្នុងរោងចក្រអារកែច្នៃឈើនៅស្រុកពាមជរក៏
២/-ការងារបណ្តុះកូនឈើ ចែកចាយ និងការរៀបចំរុក្ខទិវា ៖
-ខណ្ឌបានចាត់លោកនាយរងខណ្ឌ ឈាន ងន់ហុង ដឹកនាំសង្កាត់រដ្ឋបាល ព្រៃឈើព្រៃវែងសហការជាមួយរដ្ឋបាលស្រុកពោធិរៀង ឃុំព្រៃកន្លោងនិងគណ:កម្មការវត្តបន្តចុះរៀបចំ និងដាំកូនឈើទីកន្លែងធ្វើពិធីរុក្ខទិវា ឆ្នាំ២០១៩ នៅវត្តព្រះវិហារស្វាយ ភូមិស្វាយ ឃុំព្រៃកន្លោង ។
-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបានផ្តល់កូនឈើចម្រុះប្រភេទ២០០ដើម។
-សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែងបានផ្តល់កូនឈើចម្រុះប្រភេទជូនសាលាឃុំស៊ាងឃ្វាង ស្រុកកំចាយមារចំនួន២០០ដើម ។