#ពត៏មានថ្ងៃនេះ៖ ព្រឹកថ្ងៃពុធ ២រោជ ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់នឺងនេសាទខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារសម្រេចបានរយៈពេល ៦ខែដើមឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៊ុក សំណាង ប្រធាមន្ទីរ កសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង សមាសភាពដែលបានអញ្ជើញចូលរួមក្នុងនោះរួមមានលោកលោកស្រី អនុប្រធានមន្ទីរ លោកលោកស្រី នាយនាយរងខណ្ឌរដ្ឋបាលទាំង២(ជលផល-ព្រៃឈើ) លោកលោកស្រីប្រធានអនុប្រធានការិយាល័យជុំនាញ នឹងមន្ត្រីរាជការទាំងអស់ក្នុងក្របខណ្ឌ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងមូល សរុបប្រមាណ ២១៧ នាក់ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ ដើម្បីបូកសរុបវឌ្ឍនភាពការងារសម្រេចបានតាមវិស័យនិមួយៗ ក្រោមឱវាទមន្ទីរ នឹងដើម្បីផ្តល់ឱកាស់ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានជួបជុំសម្តែងមតិនានាដែលពួកគាត់មានចម្ងល់ ប្ញមានភាពមិនច្បាស់លាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ពួកគាត់ រួមនឹងការណែនាំអំពីគោលការណ៍ នានារបស់មន្ទីរត្រូវធ្វើការផ្សព្វផ្សាយអោយមន្ត្រីរាជការទទួលបានទូលំទូលាយដូចជា សារាចរណែនាំរបស់ក្រសួង នឹងរដ្ឋបាលខេត្តរួមនឹងវិធានការនានារបស់មន្ទីរ ត្រូវដាក់ចេញសម្រាប់អនុវត្តបន្តរ ក្នុងនោះក្រោយពីធ្វើបទបង្ហាញនានារួមនឹងការលើកឡើងនូវមតិយោបល់ពីអ្នកចូលរួមរួចមក អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាពបន្តរួមមាន៖
១- ផ្នែកដាំដុះដំណាំត្រូវយកចិត្តទុកដាក់បន្តជុំរុញការងារបង្ករបង្កើនផលស្រូវរដូវវស្សា នឹងដំណាំរួមផ្សំ យកចិត្តទុកដាក់ តាមដាននូវស្ថានភាពកត្តាចង្រៃនានា ដែលកើតមានលើដំណាំគ្រប់ប្រភេទដើម្បីចាត់វិធានការដោះស្រាយអោយទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។
២- ផ្នែកផលិតកម្ម នឹងបសុព្យាបាល ត្រូវយកចិត្តទុកដាក់បន្តរការសហការល្អជាមួយស្ថាប័នមានសមត្ថកិច្ចនានា ទប់ស្កាត់បទល្មើស ការចារាចរសត្វ ជ្រួករស់ នឹងផលិតផលសាច់ជ្រួកពីប្រទេសវៀតណាមតាមគ្រប់រូបភាពអោយបានតឹងរឹងបំផុត តាមដានសុខភាពសត្វគ្រប់ប្រភេទ គោ ក្របី ពិសេសជ្រូក បន្តអនុវត្តវិធានការជីវសុវត្ថភាព បាញ់ថ្នាំសំលាប់មេរោគនៅតាមទីតាំងចិញ្ចឹមសត្វ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បន្តជុំរុញការលើកកំពស់ផលិតកម្មសត្វគ្រប់ប្រភេទអោយកាន់តែប្រសើរឡើង ។
៣- ផ្នែកជលផលត្រូវខិតខំបង្កើនការជុំរុញផ្នែកវារីវប្បកម្ម ត្រី កង្កែប អោយបានច្រើនថែមទៀត
ពង្រឹងការអនុវត្តវិធានការច្បាប់ ទប់ស្កាត់បទល្មើសនេសាទ ពិសេសក្នុងរដូវបិទនេសាទអោយបានសកម្មឡើងថែមទៀត ។
៤- ផ្នែកព្រៃឈើ ត្រូវខិតខំពង្រឹងការយកចិត្តទុកដាក់ក្នុងការការពារទប់ស្កាត់បទល្មើសនៃការរុករានទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ (ពិសេសនៅស្ថានីយ៍ដាំឈើ តាសួស ស្រុកំចាយមា )
-បន្តលើកកំពស់ ការផ្តល់កូនឈើគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម ដីសាធារណ សាលារៀននានា អោយបានផុសផុល
-រៀបចំកម្មវិធី រុក្ខទិវា ដាំដើមឈើឆ្នាំ២០១៩
៥- ជាចុងក្រោយការណែនាំដល់មន្ត្រី រាជការទាំអស់អោយខិតខំបង្កើនសមត្ថភាពចំណេះដឹងជុំនាញបច្ចេកទេសព្រមទាំងគោរពនូវក្រមសីលធម៏ វិជ្ជាជីវរបស់ខ្លួនអោយបានល្អថែមទៀតក្នុងនាមជាមន្ត្រីរាជការសាធារណៈ។