ព័តមានខ្លី៖ នៅព្រឹកច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០១៩ លោក
អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង រួមជាមួយលោកលោកស្រី មាស សុទ្ធាវី អនុប្រធាននាយកដ្ឋានផែនការស្ថិតិក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ នឹងលោក ប៊ុន ណារិទ្ធ អនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងផែនការ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រពន្ឋ័ បច្ចេកវិទ្យា សម្រាប់មន្ត្រីសម្ភាសន៍ ចន្លោះ ជំរឿន កសិកម្មឆ្នាំ២០១៩ ដល់មន្ត្រីជុំនាញអញ្ជើញពីមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខខេត្ត មន្ត្រីអញ្ជើញពីមន្ទីរផែនការខេត្តព្រៃវែងសរុបប្រមាណ ៣៥ នាក់ បានអញ្ជើញលរួមនៅក្នុងមតិស្វាគមន៍ ចាប់ផ្តើមកម្មវិធីលោកប្រធានមន្ទីរបានរំលេចចេញនូវវឌ្ឍនៈភាព វិស័យកសិកម្មក្នុងខេត្តព្រៃវែងរយះពេល៥ឆ្នាំចុងក្រោយថា ទោះបីជាកំលាំងពលកម្ម វ័យក្មេងបានថយចុះពិតមែន ប៉ុន្តែវិស័យកសិកម្មមិនទាន់មានការថយចុះទេ ព្រោះអ្នកផ្លល់សេវាផ្សេងៗក្នុងផលិតកម្ម នឹងគ្រឿងយន្តកសិកម្មបានត្រូវដើតួជំនួស យ៉ាងសកម្ម ជាក់ស្តែងផលិតកម្មដំណាំគ្រប់ប្រភេទនៅតែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពិសេសបរិមាណផលស្រូវ ឆ្នាំ២០១៨-២០១៩ នេះយើងទទួលបានបរិមាណផលខ្ពស់រហូតដល់ជាង ១.៤០០.០០០តោន សម្រាប់លក់ចេញទៅកាន់ប្រទេសជិតខាង នេះគ្រាន់តែឧទាហណ៍ មួយប៉ណ្ណោះ ក្រៅពីនេះយើងនៅមានផលិតផលផ្សេងៗជាច្រើនទៀតដូចជាផលិតកម្មដំណាំរួមផ្សំ ផលិតកម្មសត្វ ជាចំណែកមួយដែលអាចធ្វើអោយប្រជាកសិករយើងរកចំណូលបានពីផលិតផល កសិផលកសិកម្ម ចូលរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ។ ដូចនេះនៅក្នុងវគ្គបណ្តុះបណ្តាលនេះលោកបានសំណូមពរដល់សិក្ខាកាមទាំងអស់ អោយខិតខំយកចិត្តទុកដាក់ស្តាប់ គ្រូពន្យល់ដើម្បីប្រមូលយកនូវពុទ្ឋិ យកទៅអនុវត្ត អោយបានល្អ ប្រកបដោយគុណភាព នឹងប្រសិទ្ឋភាពការងារ ក្នុងពេលចុះសម្ភាសន៍។