+ លោកសុខស៊ីណាតមន្រ្តីការិយាល័កសិកម្មស្រុកទទួលបន្ទុកដំណាំបន្លែស្រុកពាមជរ បានយកចុះទៅពង្រឹងក្រុមកសិករពីការរៀបចំចំណាត់ថ្នាក់វេចខ្ចប់និងដឹកជញ្ជូនបន្លែប្រកបដោយ គុណភាពល្អ បើតាមប្រសាសន៍ របស់បងប្អូនប្រជាពលរដ្ឋ ជាក្រុមកសិករផលិតបន្លែ គាត់មានការសប្បាយរីករាយណាស់ព្រោះបន្លែពួកគាត់មានទីផ្សារលក់បានជាប្រចាំ បើទោះបីតម្លៃ ប្រភេទបន្លែខ្លះ មានតម្លៃទាបបន្តិចក៍ពិតមែន ប៉ុន្តែពួកគាត់សម្បាយ ចិត្តព្រោះមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានខិតខំ ជួយសម្របសម្រួលអោយមានអ្នក ប្រមូលទិញបន្លែក្នុងស្រុកជួយ ទិញបន្លែពួកគាត់គ្រប់រដូវ ចំពោះតម្លៃបន្លែដែលកសិករលក់ក្នុងពេលប្រមូលផលនេះគឺក្នុង១គីឡូក្រាមលក់បានតម្លៃស្ពៃសម្រាប់ជ្រក(ជើងទា) មានតម្លៃ ២៣០០រ ស្ពៃសរមានតម្លៃ ២៧០០រ ខាត់ណាដើម ៤០០០រ ឆៃថាវ ១៧០០រ ខ្ទឹមស្លឹក ៧៥០០រ ត្រប់ ស្រូយ៦០០រ ត្រប់ស៦០០រ ត្រសក់ ១៤០០រ និងសណ្ដែកកួរ ២៥០០រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម