ព្រៃវែង៖ ថ្ងៃអង្គារ ៩កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង (ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម) សហការជាមួយ នាយកដ្ផានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់ និងលិខិតគតិយុត្តសហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោក សុឹម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង ដែលមានថ្នាក់ដឹកនាំសហគមន៍កសិកម្ម បានចូលរួមសរុបចំនួន៥៥នាក់ ក្នុងនោះស្រី១៤នាក់ ក្នុងគោលបំណង ដើម្បីអោយអ្នកចូលរួម មានការយល់ដឹងកាន់តែច្បាស់ទៅលើ ច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រងរាល់ដំណើរការប្រព្រឹត្តទៅរបស់សហគមន៍ខ្លួនប្រកបដោយការទទួល ខុសត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសហគមន៍កសិកម្ម និងទទួលបានទំនុកចិត្តពីសមាជិករបស់ខ្លួន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម