ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖ របាយការណ៍សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី ១០-១១ ខែមិថុនាឆ្នាំ២០១៩ មានដូចខាងក្រោម៖
១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស :
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំដោយសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទចុះត្រួតពិនិត្យការចរាចរណ៍ឈើក្នុងដែនសមត្ថកិច្ចនិងនៅស្ថានីយ៏ចំការឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះល្បាត និងវាយស្លាកហាមកាប់ និងហាម ធ្វើសកម្មភាពនៅស្ថានីយ៏ផ្សព្វផ្សាយនិងស្តារព្រៃឈើរមាសហែក(តាសួស) ស្រុកកំចាយមារ ខេត្តព្រៃវែង ។ -ផ្នែករដ្ឋបាលព្រៃឈើនិងសង្កាត់រដ្ឋបាល ព្រៃឈើត្រួតពិនិត្យការចរាចរណ៍ឈើ ចូលខេត្ត និងឆ្លងកាត់សរុប ០៨ច្បាប់ និងនៅតាម រោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើតាមដែនសមត្ថកិច្ចរៀងៗខ្លួន។
២/-ការងារបណ្តុះកូនឈើ ចែកចាយ ៖
-ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទបន្តថែទាំកូនឈើក្នុងថ្នាលតាមបណ្តាស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង។
-ខណ្ឌបានដឹកនាំកម្លាំង សង្កាត់រដ្ឋបាល ព្រៃឈើព្រៃវែងសហការជាមួយរដ្ឋបាលស្រុកពោធិរៀង គណ:កម្មការវត្តចុះរៀបចំទីកន្លែងធ្វើពិធីរុក្ខទិវា ឆ្នាំ២០១៩ នៅវត្តព្រះវិហារស្វាយ ភូមិស្វាយ ឃុំព្រៃកន្លោង ។
-បានដឹកជញ្ជូនកូនឈើព្រៃចម្រុះប្រភេទ និងកូនឈើហូបផ្លែចំនួន ២៥០០ដើម(ពីរពាន់ប្រាំរយដើម)សម្រាប់ដាំក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា នៅវត្តព្រះវិហារស្វាយ ភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង។
-សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែងបណ្តុះកូនឈើចម្រុះប្រភេទបន្ថែម៥០០ដើម ។
-សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារបណ្តុះកូនឈើបន្ថែម ១៨៥ដើម។