ការផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមជ្រូកដល់ប្រជាកសិករនៅស្រុកកញ្ចៀចខេត្តព្រៃវែង
ចេញ​ផ្សាយ ១១ មិថុនា ២០១៩
712

+ព័តមានខ្លី៖ ថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ លោក គឹម សាវឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពស្ត្វ ននិងផលិតកម្មសត្វរួមដំណើជាមួយលោក ចិន វិសាល​ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង និងមន្រ្តីជំនាញបានចុះផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វជ្រូកដល់កសិករស្ថិតនៅភូមិធម្មកេរ៍្ត ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង​ ក្នុងនោះមានអ្នកចិញ្ចឹមសត្វចូលរួមចំនួន ៣៥នាក់ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិងសិក្ខាកាមដែលបានចូលរួម លោក គឹម សាវឿនបានមានចំណាប់អារម្មណ៍ថាខេត្តព្រៃវែងជាខេត្តមួយដែលមានសក្តានុពលក្នុងការចិញ្ចឹមសត្វទាំងគោ ក្របី ជ្រូក រួមនិងបក្សី ដោយលែកក្នុងវិស័យចិញ្ចឹមជ្រូកថ្វីត្បិតតែមានការប្រកួតប្រជែងបញ្ហាទីផ្សារមួយចំនួនពិតមែន ប៉ុន្តែការចិញ្ចឹមជ្រូកនៅខេត្តព្រៃវែងនៅតែមានការចិញ្ចឹមស្ទើរគ្រប់គ្រួសារហើយអាចផ្គត់ផ្គងតម្រូវការក្នុងស្រុកព្រមទាំងអាចផ្គត់ផ្គង់ទៅទីផ្សារភ្នំពេញបានជារៀរហូតមកផងដែរ ចំពោះស្ថានភាពបច្ចុប្បបន្នប្រទេសជិតខាងកំពុងទទូលរងនូវការរាតត្បាតពីជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកដែលបង្កហានិភ័យក្នុងការឆ្លងរាលដាលមកបណ្តាខេត្តមួយចំនួនដែលនៅជាប់តាមព្រំដែនកម្ពុជា វៀតណាម ក្នុងនោះលោក ក៏បានណែនាំអោយមន្រ្តីជំនាញផលិតកម្ម​បសុព្យាបាលខិតខំយកចិត្តទុក្ខដាក់សហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ចនានា ចូលរួមទប់ស្កាត់ការចរាចរណ៍សត្វជ្រូក និងផលិតផលសាច់ជ្រូកកុំអោយចូលមកលក់ចែកចាយនៅក្នុងតំបន់ ដើម្បីកាត់បណ្ថយពីហានិភ័យនៃការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះ។ បន្ទបមកលោកបានផ្តាំផ្ញើអោយសិក្ខាកាមទាំងអស់យកចិត្តទុក្ខដាក់ស្តាប់ មន្រ្តីបច្ចេកទេសផ្សព្វផ្សាយពីវិធានការបច្ចេកទេសក្នុងការចិញ្ចឹមជ្រូកអោយទទូលបានលទ្ធផលល្អ...។

​​​​​​​​​                                                                                                                                                         

                                                                                                                               

                                                                                                              សង្ខេបអត្ថបទដោយ៖ លោក ស៊ាន ពិសិទ្ធ​ មន្រ្តីការិយាល័យរដ្ឋបាល-បុគ្គលិក

ចំនួនអ្នកចូលទស្សនា
Flag Counter