សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពី៖ គោលការណ៍ណែនាំសំរាប់ស្លាក់សញ្ញាព័តមាននិងគំរូស្លាក់សញ្ញាព័តមាននៃថ្នាំកសិកម្ម
ចេញ​ផ្សាយ ១០ មិថុនា ២០១៩
568

+សង្ខេបព័តមានៈ ខេត្តព្រៃវែងនាព្រឹកថ្ងៃចន្ទ៨ កើតខែជេស្ឋឆ្នាំកុត ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ភុំរ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នឹងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធី បើកសិក្ខាសាលា ផ្សាព្វផ្សាយខ្លឹមសារ ប្រកាសស្តីពី គោលការណ៍ណែនាំ សម្រាប់ស្លាកសញ្ញាពត៌មាន នឹងគំរួស្លាកសញ្ញា ពត៏មាននៃថ្នាំកសិកម្ម ដល់មន្ត្រី អនុវត្តច្បាប់ ដែលបានអញ្ជើញមកពីនាយកដ្ឋាននីតិកម្មកសិកម្ម មន្ត្រី ការិយាល័យនីតិកម្មកសិកម្ម រួមជាមួយមន្ត្រីមកពីបណ្តាការិយាល័យជុំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្ត និងវិស័យឯកជន  អ្នករកសុី ធ្វើអជីវកម្មសម្ភារកសិកម្ម ក្នុងខេត្តព្រៃវែង បានអញ្ជើញចូលរួម នៅក្នុងឱកាសនោះ លោកអ៊ុក សំណាង បានថ្លែងនូវចំណាប់អារម្មណ៍ស្វាគមន៍ ចំពោះ វត្តមានលោកប្រធាន នាយកដ្ឋាននឹងសហការី នាយកដ្ឋាននីតិកម្មកសិកម្ម ដែលបាន រៀបចំអោយមានកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ អំពី គោលការណ៍ ណែនាំ សំខាន់ៗ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តៅពីការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងសម្ភារៈកសិកម្ម ថ្នៃកសិកម្ម ជីកសិកម្ម ជាពិសេសថ្ងៃនេះនាយកដ្ឋាននីតិកម្មកសិកម្មបានបើកសិក្ខាសាលាផ្សព្វផ្សាយនូវ គោលការណ៍ស្តីពី ស្លាកសញ្ញាពត៏មាន ថ្នាំកសិកម្ម  ដើម្បីបង្កើនសមត្តិភាពតល់ដឹងពីនីតិវិធី និងបញ្ហានានាពាក់ព័ន្ធសម្ភារៈកសិកម្មពិសេសថ្នាំពុលកសិកម្ម ព្រោះថាថ្នាំ កសិកម្ម យើង មិនអាចមើលរម្លងពីភាពគ្រោះថ្នាក់ ដែលបណ្តាល មកពីថ្នាំកសិកម្មបានឡើយ ដូចនេះ លោកចាត់ទុកសិក្ខាសាលាថ្ងៃនេះមានសារះសំខាន់ណាស់ ដើម្បីរក្សា សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាអ្នកប្រកបរបរកសិកម្ម ក្នុងការស្គាល់នូវសញ្ញាពត៏មាន នៃថ្នាំកសិកម្មដែលទាមទាអោយមានការប្រុងប្រយត្ន័ខ្ពស់ ទាំងសុខភាពមនុស្ សសត្វ នឹងបរិស្ថាន បន្ទាប់មកលោក ភុំរ៉ា ប្រធាន នាយកដ្ឋាន នីតិកម្មកសិកម្ម បាន សម្តែងនូវការចាប់អារម្មណ៍និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯ.ឧ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដល់មន្រ្តីរាចការ និងអាជីវករជាសិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលាទាំងមូល​​​​ រួមជាមួយនេះដែរលោកប្រធាននាយកដ្ឋានបានកើតសរសើរ ក្នុងការយកចិត្តទុកដាក់ របស់មន្ទីរកសិកម្មខេត្តព្រៃវែង ដែលជានិច្ជជាកាលបានសហការល្អ ក្នុងការចូលរួមទប់ស្កាត់សម្ភារកសិកម្ម ក្លែងគុណភាព បមាណកសិកម្ម បានជាបន្តបន្ទាប់ ព្រមទាំងបាន សណូមពរ អោយ មន្ត្រីជំនាញនីតិកម្មកសិកម្ម នឹងអាជីវករ ធ្វើអាជីវកម្មសភារកសិកម្ម ចូលរួមជួយទប់ស្កាត់ សម្ភារកសិកម្មទាំងឡាយដែល គ្មានការអនុញ្ញាត គ្មានការចុះបញ្ជី ត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ដើម្បីទប់ស្កាត់សម្ភារៈក្លែងគុណភាពបមាណីកសិកម្ម ធ្វើអោយ កសិករ យកទៅប្រើប្រាស់គ្មានគុណភាព ដែលបះពាល់ផលប្រយោជន៍កសិករ ទាំងពេលវេលា នឹងសេដ្ឋកិច្ច  បន្ទប់មកបានប្រកាសបើកសិក្ខាសាលានេះជាផ្លូវការួមទាំងបានផ្តល់អោយក្រុមអ្នកបច្ចេកទេសធ្វើបទបង្ហាញ់ពីនីតិវិធីនានាដល់អ្នកចូលរួម និងផ្តល់លទ្ធភាពអោយក្រុមអ្នកបច្ចេកទេសធ្វើវ់បទបង្ហាញ់តាមលំដាប់លំដោយដល់អ្នកចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter