-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង សហការជាមួយអង្គការ JICA -JAPAN ក្នុងក្របខណ្ឌគម្រោង RSPP បានគាំទ្របណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មក្នុងការ ផលិតពូជស្រូវអោយមានគុណភាពខ្ពស់សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងសម្រាប់លក់ចែកចាយជូនកសិករដ៏ទៃទៀតដើម្បីប្រើប្រាស់ក្នុងុការលើកកម្ពស់ផលិតកម្មដំណាំស្រូវអោយទទូលបានទិន្នផលខ្ពស់ប្រកបដោយគុណភាពឆ្លើយតបតាមតំរូវការទីផ្សារ និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ គឺក្រុមការងារបច្ចេកទេសបានចុះដឹកនាំសហគមន៍អនុវត្តជាក់ស្តែងក្នុងដំណើការផលិតកម្មពូជចាប់តាំងពីដំណើការជ្រើសរើសគ្រាប់ពូជក្នុងការដាំដុះរហូតដល់ប្រមូលផល រួមទាំងការកែឆ្នៃ និងវេចខ្ចប់។