កិច្ចប្រជុំប្រចាំសប្តាហ៍ទី០១ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ មិថុនា ២០១៩
639

នាព្រឹកថ្ងៃច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក.ពស ២៥៦៣ ត្រូវថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាសភាពចូលរួមមានលោក លោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល និងលោកប្រធានការិយាល័យជំនាញក្រោមឱវ៉ាតមន្ទីរសរុបចំនួន ១៣នាក់ / ស្រី០១នាក់។

ខ្លឹមសារនៃកិច្ចប្រជុំរួមមាន៖

  • ដើម្បីពិនិត្យមើលលទ្ធផលការងារសម្រេចបានក្នុងសប្តាហ៍កន្លងមក
  • ពិនិត្យ ពិភាក្សាពីបញ្ហាប្រឈមនានា ដំណោះស្រាយ និងសំណូមពរតាមបណ្តាការិយាល័យជំនាញ
  • ដាក់ចេញនូវទិសដៅផែនការសកម្មភាពដែលត្រូវអនុវត្តបន្តក្នុងសប្តាហ៍បន្ទាប់រួមមាន៖

          តាមដាន និងជម្រុញការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សុំរយៈពេលវែង មធ្យម និងខ្លី និងបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

          ពង្រឹងការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្

          ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាព បាញ់ថ្នាំសំលាប់មេរោគជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជម្ងឺឆ្លងសត្វ

          បន្តការចាក់វ៉ាក់សាំងលើគោ ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

          បន្តពង្រឹងការទប់ស្កាត់បទល្មើសជលផលក្នុងរដូវបិទនេសាទ

          បន្តផ្តល់ជូនកូនឈើគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមលំនៅស្ថាន ទីសាធារណៈ សាលារៀន វត្តអារាម។

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter