សកម្មភាព និងលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ ថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
640

សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៩ ដូចខាងក្រោម៖
 ១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស : 
  -ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទចុះត្រួតពិនិត្យការចរាចរឈើក្នុងដែនសមត្ថកិច្ច -សង្កាត់ រដ្ឋបាលព្រៃឈើព្រៃវែង ចុះល្បាត និងត្រួតពិនិត្យការចរាចរឈើ និង ពិនិត្យកាត់ស្តុក ផលអនុផលព្រៃឈើនិងពិនិត្យ សុពលភាព លិខិតអនុញ្ញាត ដឹកជញ្ជូន (PC) តាម រោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ក្នុងឃុំស្វយអន្ទរស្រុក ស្វាយអន្ទរ ។
   -សង្កាត់រដ្ឋបាលព្រៃឈើបាភ្នំចុះត្រួតពិនិត្យការចរាចរឈើ និងការកាត់ស្តុកផលអនុផលព្រៃឈើ តាមរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកព្រះស្តេច ។
  -ខណ្ឌដឹកនាំសង្កាត់រដ្ឋបាល ព្រៃឈើ កំចាយមារចុះល្បាត និងត្រួតពិនិត្យនៅក្នុងចម្ការឈើ ស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ។
  ២/-ការងារបណ្តុះកូនឈើ ចែកចាយ ៖
   -ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទបន្តថែទាំកូនឈើក្នុងថ្នាលតាមបណ្តាស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង។ 
   -ផ្នែករដ្ឋបាលព្រៃឈើបាភ្នំប្រគេនកូនឈើចម្រុះប្រភេទ ដល់វត្តកំពង់ត្របែកចំនួន២៥០ដើម ។ 
    -សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែងផ្តល់កូនឈើចម្រុះប្រភេទដល់ប្រជាពលរដ្ចចំនួន៣០០ដើម។
   -ខណ្ឌ បានដឹកនាំផ្នែករដ្ឋបាល ព្រៃឈើបាភ្នំនិងសង្កាត់បាភ្នំចុះសិក្សាស្វែងរកទីតាំងសម្រាប់ប្រារព្វពិធីរុក្ខទិវា ឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter