ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបើកសិក្ខាសាលា ផ្សព្វផ្សាយពូជស្រូវដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ក្រោមអធីបតីភាព លោក ប្រាក់ ជាថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានសម្របសម្រួលគម្រោង TSSD-AF ថ្នាក់ជាតិនិង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF)។ គោលបំណងនៃសិក្ខាសាលានេះ៖
- វាយតម្លៃស្ថានភាពទូទៅនៃការផលិតពូជស្រូវ ដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រុមផលិតឬសហគមន៏ផលិតពូជស្រូវ(RSPGs) ក្នុងខេត្ត។
-ជ្រើសរើសក្រុមផលិតពូជស្រូវ សម្រាប់ផលិត/ផ្គត់ផ្គង់ប្រភេទពូជស្រូវសមស្រប ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងមានទីផ្សារខ្ពស់សម្រាប់សហគមនី ឬក្រុមផលិតពូជស្រូវ។
-កែលម្អរបញ្ហាប្រឈមលើផលិតកម្មដំណាំស្រូវ និងលើកកម្ពស់ទីផ្សារផលិតផលស្រូវជូនក្រុមផលិតពូជស្រូវអោយកាន់តែប្រសើរឡើង។