ថ្ងៃព្រហស្បតិ៏ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ ២០១៩ ក្រោមអធីបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាសភាពចូលរួមរួមមាន លោក លោកស្រីអនុប្រធានមន្ទីរ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យកសិកម្មស្រុក និងមន្រ្តីអនុវត្តកម្មវិធីASPIRE ខ្លឹមសារនៃកិច្ចប្រជុំ រូមមាន៖
១-បង្ហាញអំពីលទ្ធផលវិជ្ជមាន និងអវិជ្ជមាន ក្នុងការគ្រប់គ្រង និងដឹកនាំរបស់មន្ទីរ ខណ្ឌ និងការិយាល័យជំនាញុសម្រាប់កាលបរិច្ឆទឆ្នាំ២០១៨-២០១៩ដែលក្រុមអធិការកិច្ច របស់អគ្គាធិការនៃអគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរកឃើញុ។
២- ណែនាំ និងពង្រឹងយុទ្ធការនៃការអនុវត្តកម្មវិធី ASPIRE សម្រាប់ឆ្នាំ ២០១៩-២០២០ អោយដំណើរការ អនុវត្តសកម្មភាពអោយកាន់តែល្អប្រសើរឡើង ស្របតាមគោលការណ៏នៃការអនុវត្តថវិកាកម្មវិធី។