សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៧ ឧសភា ២០១៩
666

សកម្មភាព និងលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តព្រៃវែង ប្រចាំថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៩ ដូចខាងក្រោម៖
 ១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស : 
  -ខណ្ឌដឹកនាំមន្ត្រីក្រោម ឱវាទ ចុះល្បាត និងពិនិត្យការ បន្តធ្វើផ្លូវភ្លើង នៅចំការឈើតាសួស  ស្រុកកំចាយមារ ។
  -ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះល្បាត និងត្រួតពិនិត្យការចរាចរឈើ និង ពិនិត្យកាត់ស្តុក ផលអនុផលព្រៃឈើនិងពិនិត្យ សុពលភាពលិខិតអនុញ្ញាត ដឹកជញ្ជូន (PC) តាមរោងសន្និធិ ក្នុងឃុំរាប ស្រុកពារាំង។
   -សង្កាត់រដ្ឋបាលព្រៃឈើបាភ្នំចុះត្រួតពិនិត្យការចរាចរឈើ និងការកាត់ស្តុកផលអនុផលព្រៃឈើ តាមរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកព្រះស្តេច ។
  -បន្តចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅក្នុងចម្ការឈើ ស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ។
  ២/-ការងារបណ្តុះកូនឈើ ចែកចាយ ៖
   -ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទបន្តថែទាំកូនឈើក្នុងថ្នាលតាមបណ្តាស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង។ 
   -សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែង ផ្តល់កូនឈើចម្រុះជូនសាលាស្រុកស្វាយអន្ទរចំនួន២៣ដើម។
   ដោយឡែកនៅរសៀលថ្ងៃ២៣ មន្ត្រីរាជការនៃខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានជួបប្រជុំជាមួយប្រតិភូអគ្គាធិការ ក្រសួងកសិកម្ម។
 

ចំនួនអ្នកចូលទស្សនា
Flag Counter