នៅក្នុងខណះពេល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្ត បានជួបពិភក្សាជាមួយប្រជាកសិករជាអ្នកប្រកបរបរដាំដំណាំ អំពៅ ស្ករ នៅ ភូមិ ធ្នង់ ឃុំ ជាខ្លាង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បី ពិភាក្សា ផ្លាស់ប្តូរ បទពិសោធន៍ បច្ចេកទេសមួយចំនួន រួចមក លោកបានថ្លែងនូវការលើកទឹកចិត្តកោតសរសើរដល់កសិករ យ៉ាងខ្លាំង ដែលគាត់បានខិតខំ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្លាស់ប្តូរមុខដំណាំ ពីការដាំដុះដំណាំដែលត្រូវការប្រើប្រាស់ទឹកច្រើនទទួលបានផលតិច បែ មកដាំដំណាំដែលត្រូវការទឹកតិច ទទួលបានផលល្អ ស្របតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជាក់ស្តែងគឺដំណាំ អំពៅ ស្ករ ដំណាំនេះអាចអោយកសិករ ទទួលបានផលល្អ នឹងរកប្រាក់ចំណូលបាន មួយចំណែកធំផងដែរ បើស្តាប់តាមការរៀបរាប់ ពីសំណាក់ប្រជាកសិករ នៅក្នុងចំការអំពៅនោះ លោកបានអោយដឹងថា ការដាំដំណាំអំពៅ របស់ ពួកគាត់ ដាំបានល្អបែបនេះកន្លងមក នោះ ដោយសាតែពួកគាត់បានការយកចិត្តទុកដាក់ខ្ពស់ លើ កត្តា សំខាន់ៗ មួយចំនួនដូចជា ការជ្រើសរើសពួជ ការបណ្តុុះកូន ការរៀបចំដី ការ ធ្វើរង សម្រាប់ដាំ ការថែទាំ ពួនគល់ ស្រោចទឹក ដាក់ជីបានល្អ ក្នុងនោះប្រើប្រាស់ ជីធម្មជាតិដូចជា កាកសំណល់ គល់អំពៅ ដើមតូចៗមិនយកផលនឹងស្លឹក អំពៅ ពុកផុយ ប្រើអង្គប់ គោយន្តវាយកំទេចចូលក្នុងដី គូបផ្សំជាមួយលាមកសត្វគោក្របី ពិសេសលាមកទា ដែលប្រមូលទិញបានពីកសិដ្ឋានចិញ្ចឹមទា នៅ ឃុំព្រែកព្នៅ ស្រុកពារាំងយកទៅប្រើប្រាស់ ពួនគល់បន្ថែម ជួយកែប្រែ គុណភាពដីធ្វើអោយ ដី ធូ អំពៅ ដុះលួតលាស់បានល្អ ព្រមទាំងមានឱជារស់ផ្អែមឈ្ងុយឆ្ងាញ់ នោះ ទើបមានលទ្ឋភាព អាចលក់ចេញទៅកាន់ទីផ្សារក្នុងនឹងក្រៅខេត្ត បាន ដោយមានឈ្មួញមកប្រមូលទិញ ម៉ៅ ចំការ ក្នុងតម្លែ ២៥ ទៅ ៣៥ លានរៀល/ហិតា ដូចនេះក្នុងមួយឆ្នាំៗពួកគាត់ រកប្រាក់ ចំណូល បាន ល្អគូរ សម សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ ដូចជាសម្រាប់ផ្គត់ផ្គង់ កូន ចៅ រៀនសូត្រ ការចូលរួមសង្គមផ្សេងៗ ដូចជា បុណ្យ ការ ពិធីនានា ហើយអាច សន្សំបានសម្រាប់ ទិញ មធ្យោសម្ភារះ ប្រើប្រាស់ជួយគាំទ្រផលិតកម្ម កសិកម្មបន្តរ ដូចជា គោយន្ត ត្រាក់ទរ័ ។ល។ ក្រៅពីនេះ នៅ អាច រួមផ្សំជាមួយចំណូលផ្សេងៗមួយចំនួនទៀត សម្រាប់ធ្វើ លំនៅដ្ឋាន បានល្អ ទៀតផង ។