សកម្មភាពការធ្វើអធិការកិច្ច លើកការងារដឹកនាំនឹងគ្រប់គ្រង របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង ក្រោមអធិបភាព លោកសេង ស៊ុនហួត អាគ្គាធិការរងនៃអគ្គាធិការដ្ឋាន
ចេញ​ផ្សាយ ២៧ ឧសភា ២០១៩
514

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងបានបើកកិច្ចកិច្ចប្រជុំណែនាំស្តីពី ពីដំណើការ នៃការធ្វើអធិការកិច្ច លើកការងារដឹកនាំនឹងគ្រប់គ្រង របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង នឹងពិនិត្យមើល ចំណុចខ្លាំងចំណុចខ្សោយ មួយចំនួនរបស់មន្ទីរ ដែលក្រសួងបានណែនាំអោយកែលម្អកន្លងមក ក្រោមអធិបភាព លោកសេង ស៊ុនហួត អាគ្គាធិការរងនៃអគ្គាធិការដ្ឋាន ជាកិច្ចចាប់ផ្តើមលោកអ៊ុកសំណាង ប្រធានមន្ទីរ បានមានមតិស្វាគមន៍ដល់ក្រុមប្រតិភូរនឹងបានណែនាំ ដល់លោកលោកស្រីនាយនាយរង ខណ្ឌរដ្ឋបាលទាំង២លោកលោកស្រីប្រធានអនុប្រធានការិយាលយ័ មន្ត្រីរាជការទាំងអស់ ធ្វើការសហការល្អបង្ករលក្ខណះងាយស្រួលគ្រប់បែបយ៉ាង ជាមួយក្រុមបេសកកម្ម ធ្វើយ៉ាងណាដើម្បីអោយក្រុមបេសកកម្មបំពេញភារកិច្ច ប្រកបដោយភាពជោគជយ័ ។ បន្ទាប់មក លោកសេង ស៊ុនហ៊ួត តំណាងអោយ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានមានមតិសម្តែងនូវភាពរីករាយជាមួយនូវកិច្ចសហការល្អរបស់មន្ទីរ ដោយបានលើកឡើងថា ការត្រួតពិនិត្យនេះ មិនមែនជាការ ចាប់កំហុសទេ ប៉ុន្តែ ជាការស្វែងរក ចំណុចខ្លាំងចំណុចខ្សោយ នៃការអនុវត្ត តួនាទីភារកិច្ច របស់អង្គភាពនិមួយៗក្រោមឱវាទមន្ទីរ រួមជាមួយនូវ ឯកសារគតិយុទ្ឋនានា របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ បានដាក់ចេញកន្លងមក ដើម្បី កែលម្អរ អោយកាន់តែប្រសើរឡើងថែមទៀត ដើម្បីធ្វើយ៉ាងណា ក្នុងន័យ អភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ អោយបានកាន់តែប្រសើរឡើងជាបន្តរបន្ទាប់ជាលំដាប់ថែមទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter