សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៩ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង៖
១/-ការងារទប់ស្កាត់ បង្ក្រាបបទល្មើស :
-ខណ្ឌដឹកនាំមន្ត្រីក្រោម ឱវាទ ចុះល្បាត និង ពិនិត្យការ បន្តធ្វើផ្លូវភ្លើង នៅចំការឈើតាសួស ស្រុកកំចាយមារ ។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ចុះល្បាត និងត្រួតពិនិត្យការចរាចរឈើ និងពិនិត្យ កាត់ស្តុក ផលអនុផលព្រៃឈើនិងពិនិត្យ សុពលភាពលិខិតអនុញ្ញាត ដឹកជញ្ជូន (PC) តាមរោងសន្និធិ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
-សង្កាត់រដ្ឋបាលព្រៃឈើបាភ្នំចុះត្រួតពិនិត្យការចរាចរឈើ និងការកាត់ស្តុកផលអនុផលព្រៃឈើ តាមរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកព្រះស្តេច ។
-បន្តចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅក្នុងចម្ការឈើ ស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ។
២/-ការងារបណ្តុះកូនឈើ ចែកចាយ ៖
-ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទបន្តថែទាំកូនឈើក្នុងថ្នាលតាមបណ្តាស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង។
-សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់កំចាយមារចែកចាយកូនឈើចម្រុះជូនប្រជាពលរដ្ឋបានចំនួន៦០ដើម។
-បន្តចុះសិក្សារកទីតាំងសម្រាប់ប្រារព្វពិធីរុក្ខទិវា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០១៩ ។